Barcelona ចាប់អារម្មណ៍អ្នកចាត់ការក្រុមនៅអង់គ្លេស៣រូប

ចែករំលែក៖

ក្លិបយក្យរបស់អេស្ប៉ាញ Barcelona បានចាប់អារម្មណ៍លើអ្នកចាត់ការ៣រូបក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ដែល អាចនឹងទៅដឹកនាំក្រុមនេះនៅរដូវកាលក្រោយជំនួសតំណែងលោក Luis Enrique អ្នកចាត់ការបច្ចុប្បន្ន ។

លោក Luis Enrique អ្នកចាត់ការ សញ្ជាតិអេស្ប៉ាញកំពុងតែមានសម្ពាធពី អ្នកគាំទ្រក្រុមBarcelona ខ្លាំងដែលអាចនឹង ត្រូវចាកចេញក្រោយចប់រដូវកាលនេះបន្ទាប់ ពីដឹកនាំក្រុមពុំសូវបានល្អដោយបច្ចុប្បន្នស្ថិតនៅលេខ២ក្នុងតារាងអេស្ប៉ាញ La Liga ចាញ់គូប្រជែងធំ Real Madrid នៅ លើកំពូលតារាង និងចាញ់ក្រុម PSG ៤-០ នៅ UEFA Champions League វគ្គ១៦ ក្រុមជើងទី១កាលពីសប្ដាហ៍កន្លងទៅ។

ក្លិបអ្នកមានបុណ្យកំពុងសម្លឹងចង់បាន អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp របស់ក្រុម Liverpool ជាគោលដៅ ទី១សម្រាប់ដឹកនាំក្រុម Barcelona រដូវ កាលក្រោយ។ គោលដៅទី២គឺអ្នកចាត់ការ សញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino របស់ក្រុម Tottenham Hotspur និងជម្រើសទី៣អ្នកចាត់ការសញ្ជាតិហុល្លង់ លោក Ronald Koeman អ្នកចាត់ការរបស់ ក្រុម Everton ៕

...

barcelona (2) barcelona (3) barcelona (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print