ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី នៅចំណុចស្តុបវិមានឯករាជ្យ ស្ថិតនៅភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានគ្រោះថ្នាក់មួយកើតឡើងបង្កដោយក្រុមអ្នកតបណ្តាញខ្សែកាបក្រុមហ៊ុនស្មាត អូសកាត់ទទឹងផ្លូវ ក៏ធ្លាក់កន្ទុយខ្សែកាបមកលើផ្លូវ មានម៉ូតូ១គ្រឿងមកទាក់នឹងខ្សែនេះ អូស បុគ្គលិកខ្សែកាបម្នាក់ធ្លាក់ មកលើផ្លូវ បណ្តាលឲ្យរងរបួសមធ្យមបញ្ជូនទៅសង្រ្គោះនៅគ្លីនិកមិត្ តភាព។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាបញ្ចប់រឿង ដោយមិនមានការប្តឹងតវ៉ាឡើយ ៕ ឆ្លាម សមុទ្រ