ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ វ៉ាយស៊ីភី នៅទីរួមខេត្តកំពង់ធំដោយ ចោទចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះមិនបានគោរពកិច្ចសន្យា និងហ៊ានដក រថយន្ដពួកគាត់ទុកមិនឲ្យប្រកបរបររកស៊ី ថែមទៀត ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភីបានប្រាប់ថា ពួកគាត់កើតទុក្ខមិនសុខចិត្តដោយសារតែពួកគាត់បានចងការ ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី នេះចំនួន ២ម៉ឺនដុល្លារ (ពីរម៉ឺនដុល្លារ) ហើយមានអត្រាការប្រាក់១.៦៨ដុល្លារ ក្នុង១ខែ ។ ពួកគាត់បង់ឲ្យគ្រឹះស្ថានបាន រយៈពេល៦ខែ ទើបដឹងថាអត្រាប្រាក់ការមិនមានការថយចុះសោះ ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ចំពោះការប្រាក់នេះ បើតាមពួកគាត់ គុណចែកទៅឃើញដល់ទៅ២.៧៣ភាគ រយឯណោះ ហើយពួកគាត់ក៏ទៅសួរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យកែតម្រូវអាត្រាការប្រាក់នេះ ដល់ពួកគាត់ដែរ តែខាងគ្រឹះស្ថានមិនព្រមកែតម្រូវឲ្យទេ ។ ឥឡូវគាត់ព្រម បង់សម្រាប់ខែទី៧កក្កដា និងខែទីសីហា ទៀត ត បើខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី មិនព្រមកែតម្រូវឲ្យពួកគាត់ទៀត ចាប់ពីខែទី៩កញ្ញាទៅពួកគាត់ឈប់បង់ លុយឲ្យហើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា រយៈពេល២ទៅ៣ខែនេះ គាត់មិនបាន បង់លុយឲ្យទេ ស្រាប់តែខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី ចាប់ដកយករថយន្តបែនដឹកដីចំណុះ២៤តោនរបស់គាត់ទុកមិនឲ្យប្រកបការងាររកស៊ីបានយ៉ាងដូច្នេះទៅវិញ?
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះភ្នាក់ងារកាសែតនគរវត្តមិនអាចសុំ ការអត្ថាធិប្បាយពីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយស៊ីភី ខេត្តកំពង់ធំបាននៅ ឡើយទេ ។ យើងនឹងព្យាយាមសុំការបំភ្លឺនៅ ពេលក្រោយដើម្បីជ្រាបជាព័ត៌មាន ៕