បុរសម្នាក់សរសេរបណ្ដាំនៅលើគល់ឈើទើបចង.កសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់មុនពេលចង.កសម្លាប់ខ្លួននៅនឹងដើមប្រេងខ្យល់ បានសរសេរបណ្តាំនៅលើគល់ឈើបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចវាលស្រែខាងក្រោយផ្ទះរបស់ជនអត្តឃាត ស្ថិតនៅភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្ត្រីនគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ឌី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកំពង់ត្របែក។ បុរសរងគ្រោះបានយកខ្សែគោនិងក្រមា ចងកនិងដើមប្រេងខ្យល់នៅក្រោយផ្ទះ និងបានសរសេរបណ្តាំនៅនឹងដើមប្រេងខ្យល់ក្នុងន័យថា «ខ្ញុំឈឺពេក» ។

មន្ត្រីដដែលបានបន្តថា នៅមុនពេលកើតហេតុនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានកាន់ពិលនិងខ្សែគោ ព្រមទាំងក្រមាដើរទៅក្រោយផ្ទះហើយក្រុមគ្រួសារគិតថា ជនរងគ្រោះទៅរកត្រីដូចសព្វដង។ លុះព្រឹកឡើងទើបប្រទះឃើញចង.កស្លាប់តែម្តង។

មន្ត្រីនគរបាលជំនាញបានពិនិត្យ ហើយប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយផ្អែកតាមក្រុមគ្រួសារនិងអ្នករស់នៅជិតខាងថា ជនរងគ្រោះមានជំងឺរុាំរ៉ៃច្រើនឆ្នាំមកហើយៗនៅមុនពេលកើតហេតុជនរងគ្រោះមើលទៅដូចជាខុសប្លែកខ្លាំងពីសព្វដង ៕

...

preyveng (3) preyveng (2) preyveng (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print