កុងតឺន័រគេចបារ៉ាសកម្ពស់កំណត់ផ្លូវបុកផ្លាកគណបក្សបាក់ខ្ទេចនៅបសេដ្ឋ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កុងតឺន័រ១គ្រឿងបើកលឿនគេចបារ៉ាស់កំណត់ផ្លូវ ជ្រុលទៅបុកផ្លាកគណបក្សបក្សប្រជាជនកម្ពុជាបណ្តាលអោយបាក់រាបដល់ដីសង្ស័យក្នុងទូកុងតឺន័រមានដឹកបទល្មើសអ្វី ទើបអ្នកបើកបររត់គេចបាត់ស្រមោល។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងភូមិត្រពំាងខ្យង ឃំុទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរស្រុកបសេដ្ឋបាននិយាយអោយដឹងថា រថយន្តសណ្តោងកុងតឺន័របង្កហេតុនោះម៉ាក UD ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0933 កន្ទុយក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1407 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរឡើយក្រោយកើតហេតុចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពពីនគរបាលបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តសណ្តោងទូរកុងតឺន័រនេះ បានបើកបរក្នុងទិសដៅពីទិសខាងលិចមកទិសខាងកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏គេចពីបារ៉ាស់កំណត់ផ្លូវ ក៏រេចង្កូតជ្រុលទៅបុកផ្លាកគណបក្សប្រជាជនដែលនៅពីមុខផ្ទះលោកមេភូមិតែម្តង ។

តាមសម្តីរបស់លោកមេភូមិត្រពំាងខ្យងបាននិយាយអោយដឹងថា នៅមុនកើតហេតុនោះ គាត់បានឃើញរថយន្តសណ្តោងខាងលើនេះ បានបើកក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ មុខផ្ទះគាត់ឃើញបារ៉ាសកំណត់កំពស់ផ្លូវទៅមុខមិនរួច តៃកុងរថយន្តក៏បានថយក្រោយវិញ ក៏គេចមកបុកផ្លាកគណបក្សប្រជាជនបណ្តាលអោយលាន់សូរផាំងរាបដល់ដី ពេលនោះឃើញមនុស្ស២នាក់បានរត់ចុះពីលើរងយន្តគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ លោកក៏បានរាយការណ៍ទៅនគរបាលជំនាញចរាចរណ៍ចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចំាដោះស្រាយជាក្រោយ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុទៅចោមរោមបាននិយាយថា នៅតាមផ្លូវជាតិពីផ្សារស្លាបលែង មកដល់ផ្សារបាំងស្សីនេះ មិនដែលមានរថយន្តសណ្តោងកុងតឺន័របើកឆ្លងកាត់ឡើយ ចុះហេតុអ្វីបានជារថយន្តខាងលើនេះបើកឆ្លងកាត់ទៅវិញ សង្ស័យតែដឹករបស់មិនប្រក្រតីអ្វីហើយមើលទៅ ។ តាមការបង្ហើបអោយដឹងថា រថយន្តសណ្តោងទូកុងតឺន័រនេះ ជារបស់ក្រុមហ៊ុន (CPC) ខូលអិលធីឌី ដែលអ្នកបើកបរមានឈ្មោះ ឌី សុភាព អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលរខ២៥៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយសង្ស័យនៅក្នុងទូកុងតឺន័រនេះ មានដឹកឈើពេញ ប្រភេទឈើប្រណិតទៀតផង។

ការលើកឡើងខាងលើនេះ មិនមានប្រភពណាអះអាងថា ជាឈើពិតប្រាកដនៅក្នុងរថយន្ត ឬយ៉ាងណានោះទេ រង់ចំាមើលសមត្ថកិច្ចស្រាវជ្រាវឆែកឆេរសិន ៕ សេនាស័ក្តិ

...

tra (1) tra (2) tra (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print