បុរសកសិករម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជាកសិករម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវិទ្យាល័យហ៊ុន សែនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿន ឈៀន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយ ស ពាក់ស្លាកលេខ ភ្នំពេញ 1DQ5849 ទិសដៅពីជើងទៅត្បូ ង។

ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ៕ ឆ្លាម សមុទ្រ

...

PLAY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print