បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ចំពេលសិស្សសាលាត្រូវចេញពីរៀន បុកបណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកម៉ូតូលឿន បានទៅបុកសិស្សចេញពីសាលារៀន បណ្តាល ឲ្យរងរបួសធ្ងន់ទាំង២នាក់ និងខូចខាតម៉ូតូ-កង់ទាំង២គ្រឿង កាលពីវេលាម៉ោង៥និង១០នាទី នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១១០ ត្រង់ចំណុចមុខវត្តពោធិ៍បាន ស្ថិតនៅក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីជិះកង់ឈ្មោះ ជៀវ កុម្ភៈ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស និងមានទីលំនៅភូមិ- ឃុំកើតហេតុខាងលើ គោលបំណងជិះកង់ចេញពីសាលារៀនត្រឡប់ទៅផ្ទះ បានរងរបួសធ្ងន់បាក់ជើងស្ដាំ ហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា  ។ ចំណែកភាគីអ្នកបើកម៉ូតូឈ្មោះ តេង តុង ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅៗភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល  បើក បរម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-2960 អត់កញ្ចក់ អត់ពាក់ មួក បានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកោះធំ ។

សមត្ថកិច្ចបន្តឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកមានល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ជាចំណុចដែលសិស្សសាលាកំពុងចេញ ពីរៀនត្រឡប់ទៅផ្ទះ ហើយមិនអាចគ្រប់គ្រងល្បឿនម៉ូតូខ្លួនឯងបាន ក៏ទៅបុកកង់សិស្សបណ្តាលឲ្យដួលទាំងអស់ គ្នារងរបួសតែម្ដង  ។

ករណីនេះ សមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ និងបានវាស់វែងរួចយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅប៉ុស្ដិ៍ ៕ស្អាងជ័យ

...

Kaldal-1 (1) Kaldal-1 (2) Kaldal-1 (3) Kaldal-1 (4) Kaldal-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print