អូបាម៉ា បង្ហាញខ្លួននៅលើដងផ្លូវក្នុងទីក្រុងញូវយ៉កបង្កភាពភ្ញាក់ផ្អើល

ចែករំលែក៖

ក្រោយរយៈពេលមួយខែដែលបាន បញ្ចប់អាណត្តិប្រធានាធិបតី លោក អូបាម៉ា ទើបតែបានបង្ហាញខ្លួនជាសាធារណៈនៅលើដងផ្លូវមួយក្នុងទីក្រុងញូវយ៉កបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចោមរោមសួរ។ ពល រដ្ឋជាច្រើនបានលើកដៃស្វាគមន៍ការមក ដល់របស់លោក អូបាម៉ា និងបង្ហាញពី ក្តីស្រឡាញ់ចំពោះអតីតប្រធានាធិបតី ដដែល។

ពលរដ្ឋរាប់រយនាក់បាននាំគ្នាប្រមូលផ្តុំនៅមុខអគារដែលលោក អូបាម៉ា បាន ចូលទៅដោយមានបំណងចង់ជួបលោក។ ពលរដ្ឋស្រែកហ៊ោកញ្ជ្រៀវបង្ហាញពីក្តី ស្រឡាញ់ និងការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតនៅពេលដែលលោក អូបាម៉ា ធ្វើ ដំណើរពីអគារទៅកាន់ក្បួនរថយន្ត។ ក្នុង រូបភាពដូចដើមលោក អូបាម៉ា ពាក់អាវធំ ពណ៌ខ្មៅ ក្នុងស ដៃកាន់កែវកាហ្វេ លើកដៃស្វាគមន៍អ្នកគាំទ្រមុនពេលចាកចេញ។

សារព័ត៌មាន Business Insider បាន ផ្សាយថា គោលដៅនៃការធ្វើដំណើរទៅ កាន់ទីក្រុងញូវយ៉ករបស់លោក អូបាម៉ា មិនទាន់ដឹងនៅឡើយ ហើយតំណាងរបស់អតីតប្រធានាធិបតីក៏មិនពិភាក្សាអ្វីជុំវិញ បញ្ហាខាងលើនោះដែរ។

ក្រោយរយៈពេល១ខែដែលលោក អូបាម៉ា ចាកចេញពីសេតវិមាន លោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានា ធិបតីល្អលំដាប់ទី១២ ក្នុងចំណោមអតីតប្រធានាធិបតីទាំង៤៤រូប។ ក្រុមអ្នក ឯកទេសបញ្ជាក់ថាលោក អូបាម៉ា ធ្វើការ បានល្អនៅលើវិស័យជាច្រើន និងមានប្រវត្តិ រូបល្អ។

ដោយសារតែមានប្រវត្តិរូបល្អទើប អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ទទួលបានការស្រឡាញ់គាំទ្រពី ពលរដ្ឋបារាំង។ មិនត្រឹមតែប៉ុណ្ណោះ ពល រដ្ឋបារាំងបានស្នើឲ្យលោក អូបាម៉ា ទៅធ្វើជាប្រធានាធិបតីដឹកនាំបារាំងវិញម្តង៕

obamaobama

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print