សេតវិមានពេលថ្មីៗនេះបានចេញសេចក្តីសម្រេចហាមប្រាមបណ្តាញព័ត៌មានធំៗដែលតែងតែរិះគន់រដ្ឋាភិបាល ដូណាល់ ត្រាំ ចូលរួមនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ដែលធ្វើឡើងដោយអ្នកនាំពាក្យសេត វិមានលោក Sean Spicer។
តាមការប្រកាសរបស់សេតវិមានបានឲ្យដឹងថា បណ្តាញព័ត៌មានដែលហាមប្រាមចូលរួមនៅក្នុងសន្និសីទកាសែតរួមមាន បណ្តាញព័ត៌មាន CNN ,the New York Times , Politico, The Los Angeles Times និងBuzzFeed ចូលថតរូប និងយកព័ត៌មាន នៅសេតវិមាន។
ការសម្រេចរបស់សេតវិមានបង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅអាមេរិក និងសហគមន៍ អន្តរជាតិ។ បណ្តាញព័ត៌មានដែលបានហាមប្រាមគឺមានការផ្សព្វផ្សាយទូទាំង អាមេរិក និងពិភពលោក។ អ្នកនាំពាក្យ សេតវិមានលោក Spicer មិនបានបញ្ជាក់ពីមូលហេតុបណ្តាលឲ្យការចូលយកព័ត៌ មានរបស់បណ្តាញព័ត៌មានធំៗខាងលើ។
សារព័ត៌មានរ៉យទ័របានផ្សាយថា បណ្តាញផ្សព្វផ្សាយមួយចំនួនដូចជា Bloomberg , CBS និង រ៉យទ័រផងដែរបាន ចូលរួមនៅក្នុងសន្និសីទជាប្រចាំដែលធ្វើឡើងនៅក្នុងបន្ទាប់ធ្វើការរបស់លោក Spicer មិនមែននៅក្នុងបន្ទប់សន្និសីទកាសែតនៅសេតវិមានដូចដើមនោះឡើយ។
អ្នកនាំពាក្យសេតវិមានលោក Spicer បានបញ្ជាក់ថា«ការងារបស់យើងគឺធានា ដល់ការផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ពល រដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហើយយើងនឹងឆ្លើយនូវសំណួរទាំងឡាយរបស់អ្នកសារព័ត៌មាន។ ប៉ុន្តែពេលនេះ យើងមិនចាំបាច់ធ្វើបែបនេះជារៀងរាល់ថ្ងៃនោះឡើយ។
សកម្មភាពហាមប្រាមថតរូប នៅក្នុង ពេលធ្វើសន្និសីទកាសែតនៅសេតវិមាន ធ្វើឲ្យបណ្តាញព័ត៌មានធំៗដូចជា AP និង Timesក៏បានសម្រេចចាកចេញពីបន្ទប់ សន្និសីទផងដែរដើម្បីប្រឆាំង។ សកម្មភាព បែបនេះរបស់សេតវិមានដោយសារតែ បណ្តាញព័ត៌មានជាច្រើនប្រឆាំងនឹង នយោបាយដឹកនាំរបស់លោក ត្រាំ៕

ប្រែសម្រួល៖ ម៉ែវ សាធី