ហាយឡេនឌ័របុកទីតាន់ពីក្រោយឡើងរួញ ឯអ្នកបើកបរមិនអី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តម៉ាក ហាយឡេនឌ័របានជ្រុលទៅបុករថយន្ត ទីតាន់ពីក្រោយឡើងរួញចំណែករថយន្តទីតាន់ក្រឡាប់ផ្ងាជើងទ្រមេឃ តែអ្វីដែលចំឡែកនោះគឺអ្នកបើកបររថយន្តហាយឡេនឌ័របែជាមិនមានគ្រោះដល់អាយុជីវិតទេគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ៈ០០នាទីទៀបភ្លី ថ្ងៃទី២៦ ខែគុម្ភះ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះបង្គោលម៉ែត្រលេខ១៤៧-១៤៨ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ។

អធិការនគរបាលក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា រថយន្តមាកហាយឡែនឌរ័ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2_AC 9505បើកបរដោយ ឈ្មោះ ណា សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរនៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបុករថយន្តមាកទីតាន់ចំណុះ១,៥តោនពណ័ខៀវ(ពីរក្រោយ)ពាក់ស្លាកលេខ ញ3603 ភព2 ដែលបើកបរដោយឈ្មោះ ស៊ាង វន្ត័ ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិតំណាក់ពង្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម(របួសស្រាល)រួមតំណើរជាមួយប្រពន្ធឈ្មោះ តឿ តាំងលី អាយុ៣២ឆ្នាំ(របួសស្រាល)។ រថយន្តបើកបរក្នុងទិសដៅស្របគ្នាពីសួងទៅក្រែក(លិចកើត)
មូលហេតុប្រើប្រាស់ល្បឿនលឿន។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿងជំនាញបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងសួង៕ វណ្

...

8ebcb165-40c6-4319-a79e-ad60459cf0a0 64d107e8-48f2-4fe7-aa08-a7a8c958763f bf956826-4f2f-467b-a9b0-41c6e7589721 f8393d3c-51eb-40ae-b42d-6a263e57d7f9ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print