ក្រុមអធិការកិច្ចជលផលឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធករណីបទល្មើសនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផ ចុះបង្រ្កាបបទល្មើសនេសាទសម្រាសតាមស្ទឹង និងអួនអូសទឹកសាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៤នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

តាមការបញ្ជាក់ពីលោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចព្រែកតាចាន់ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះក្រុមការងារបានចុះធ្វើការបង្រ្កាបសម្រាស ១កន្លែង ទំហំ ១០០ម៉ែត្រ គុណនឹង ៥ម៉ែត្រ ស្មើរនឹង ៥០ម៉ែត្រការ៉េ មានចំនួន ៦៥០មែក វត្ថុតាងបំផ្លាញចោល។

លោក នាយរងខណ្ឌរដ្ឋបាលជលផលបន្តថា លុះដល់រសៀលថ្ងៃដដែល ត្រង់ចំណុចក្បែរព្រំប្រទល់ ស្ថិតក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប កម្លាំងបានធ្វើការបង្រ្កាបក្រុមបទល្មើសនេសាទ(អួនអូសទឹកសាប)បានចំនួន ១វង់ រួមទាំងសម្ភារ ក្នុងនោះឃាត់ខ្លួនអ្នកនេសាទជនជាតិវៀតណាមចំនួន ៤នាក់ផងដែរ ខណៈកំពុងធ្វើសកម្មភាពប្រព្រិត្តនេសាទជាក់ស្ដែង។

លោក ភុន សុវណ្ណា នាយសង្កាត់រដ្ឋបាលជលផលបន្តទៀតថា ជនសង្ស័យប្រព្រិត្តបទល្មើសនេសាទទាំង ៤នាក់ ជនជាតិវៀតណាម ទី១ ឈ្មោះ ត្រឹង យាំុងជាង ភេទប្រុស អាយុ ៣០ឆ្នាំ ទី២ ឈ្មោះ ង្វៀង យាំុងកាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ ទី៣ ឈ្មោះ ចាំង យាំុងឡា ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៤ ឈ្មោះ ចាំង យាំុងតែវ ភេទប្រុស អាយុ ១៤ឆ្នាំ ជនសង្ស័យទាំង ៤នាក់នេះ ស្នាក់នៅភូមិ-ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ចំណែកវត្ថុតាងរួមមាន ១.អួនអូសទឹកសាបចំនួន ១វង់ ទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ក្រឡាចាប់ ០,០២ម៉ែត្រ ដល់០,០៤ម៉ែត្រ ២.កាណូតសំបកបាឡាស្មាច់ភ្ជាប់ម៉ាសុីនម៉ាក ហុីយ៉ាន់ដាយ ចំនួន ១គ្រឿង ខ្សែអូសទាញប្រវែងចំនួន ៤០ម៉ែត្រ រួមទាំងត្រីចំរុះ និងសម្ភារផ្សេងៗផងដែរ វត្ថុតាងរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង។

លោក បញ្ជាក់បន្ថែមទៀតផងដែរថា ការដែលក្រុមការងារធ្វើបង្រ្កាបបទល្មើសនេសាទឈានដល់ការឃាត់ខ្លួនអ្នកនេសាទជនជាតិវៀត ណាម រួមទាំងវត្ថុតាង និងសម្ភារខាងលើ ដោយបានទទួលបទបញ្ជាពីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ៕   បឹុម ពិន

...

Pusat-1 (1) Pusat-1 (2) Pusat-1 (3) Pusat-1 (4) Pusat-1 (5) Pusat-1 (6) Pusat-1 (7) Pusat-1 (8) Pusat-1 (9) Pusat-1 (10)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print