ជនសង្ស័យ២នាក់ម្នាក់ធ្លាប់ជាប់គុក២ដងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនករណីជួញដូគ្រឿងញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ម្នាក់ធ្លាប់ជាប់គុក២ដងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនករណីជួញដូគ្រឿងញៀននៅក្រុងបាវិតកាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ដោយមានការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានធ្វើការស្រាវស្រាវរហូតឈានទៅរកឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាន២នាក់ក្នុងម៉ោងខុសគ្នា នៅសង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យទី១មានឈ្មោះចាន់សុខន (ហៅកា) អាយុ៣១ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធធនាគារចំនួន២ដងរួចមកហើយ។

ប្រភពបន្តថា រហូតមកដល់វេលាម៉ោង៩និង១០នាទីយប់ថ្ងៃដដែលសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ទៀតមានឈ្មោះង្វៀង ថាន់ទូ អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅសង្កាត់៥ ក្រុងហូជីមិញ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ។

ក្រោយពីសមត្ថកិច្ចធ្វើតេស្តពិនិត្យរួចជនសង្ស័យទាំង២នាក់ជាលទ្ធផលគឺមានសាធាតុញៀនវិជ្ជាមានទើបសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print