អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាច្រានចោលការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

អនុប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡាលោក Tareck El Aissami បាន ចោទប្រកាន់អាមេរិកថា បានចាប់ផ្តើមបង្កសង្គ្រាមប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះ។ ជាមួយគ្នានោះលោកបានចោទប្រកាន់ក្រុមប្រឆាំង ដែលបានគាំទ្រដល់ សកម្មភាពរបស់សេតវិមានបំពានលើអធិបតេយ្យរបស់ប្រទេសខ្លួន។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយ បណ្តាញទូរទស្សន៍ជាតិវេណេហ្ស៊ុយ អេឡា អនុប្រធានាធិបតី El Sissami បានចោទប្រកាន់ក្រសួងហិរញ្ញវត្ថុអាមេរិកថាបានចូលរួមក្នុងគម្រោងប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា។ ជាមួយគ្នានោះ លោកបានច្រានចោលរាល់ការចោទប្រកាន់របស់សេតវិមាន ថាលោកបានជាប់ពាក់ ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

ប្រតិកម្មខាងលើកើតឡើងក្រោយពេលដែលក្រសួងហិរញ្ញវត្ថុអាមេរិកពេលថ្មីៗនេះបានអនុម័តការដាក់ទណ្ឌកម្មទៅលើ អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនពីវេណេហ្ស៊ុយ អេឡាចូលទៅអាមេរិក។

អនុប្រធានាធិបតីខាងលើបានបញ្ជាក់ថា ព័ត៌មានខាងលើគឺជាការចោទប្រកាន់ដោយគ្មានហេតុផល ហើយលោកក៏មិន ដែលមានគណនីធនាគារណាមួយនៅ អាមេរិកនោះដែរ។ កន្លងមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសបង្កកទ្រព្យសម្បត្តិទាំងអស់របស់អនុប្រធានាធិបតី វេណេហ្ស៊ុយអេឡា ហើយហាមប្រាម លោកចូលទឹកដីអាមេរិកទៀតផង ក្រោយចោទប្រកាន់ថាលោកបានបញ្ជូនកូកាអុីនទៅអាមេរិក។

អនុប្រធានាធិបតី El Aissami គឺជា មន្ត្រីជាន់ខ្ពស់របស់វេណេហ្ស៊ុយអេឡាត្រូវបានអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើន ក្នុងនោះមានទាំងវិបត្តិនយោបាយនៅក្នុងប្រទេសផងដែរ៕

Venezuela's Interior and Justice Minister, Tareck El Aissami talks to the press in Caracas on November 10, 2011. The Venezuelan police has found the van employed by the gunmen who kidnapped on Wednesday baseball player Wilson Ramos, catcher of the Washington Nationals Major League America, said Mr. El Aissami, promising to rescue him "safe and sound".  AFP  PHOTO/Leo RAMIREZ / AFP PHOTO / LEO RAMIREZVenezuela (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print