ខ្សឹបដាក់ត្រចៀក ៖ លោកស្រី ស៊ូ ម៉ារីណា ហៅពៅ ប្រពន្ធស្នងការរង រស់ ភឿន មេខ្លោងរត់ការនាំឈើចេញទៅវៀតណាមតាមច្រកមុឺនជ័យ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រហែលជិត២សប្តាហ៍នេះសកម្មភាពនាំឈើទៅវៀតណាមតាមច្រកមុឺនជ័យខេត្តព្រៃវែង បានកើតមានសារជាថ្មីយ៉ាងគគ្រឹកគគ្រែងសុទ្ធតែប្រើប្រាស់ឡានយីឌុបនិងឡានឃ្លុបបិទជិតធ្វើជាមធ្យោបាយដឹកជញ្ជូន ក្នុងនោះមានឈើរបស់ឧកញ៉ា លី ឈុនអ៊ូផងដែរ គាត់អតីតះជាមេឈ្មួញឈើក្រញូងដែលសមត្ថកិច្ចចាប់ញឹកញាប់ និងមិនរាងចាល។

ឈើដឹកទៅវៀតណាមតាមច្រកមុឺនជ័យគឺដឹកជញ្ជូនមកពីខេត្តស្ទឹងត្រែង(ឈើបាតអាង) មកពីខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ មានប្រភេទឈើធ្នង់ សុក្រំ រាជកុល(ម្រេញ)។ ការដឹកឈើនេះជ្រកក្រោមPCចែកចាយក្នុងស្រុកយកមកដាក់តាមសន្និធិជិតទីនោះ តែមិនបានលើកឈើដាក់ចូលដេប៉ូទេ គឺលើកពីរឡាន មកដាក់មួយឡានដឹកចេញទៅវៀតណាមដូចហែរកឋិន។ អ្នករត់ការតាមច្រកនេះគឺគេដឹងថា៖ លោកស្រី ស៊ូ ម៉ារីណា ហៅពៅ ប្រពន្ធលោក រស់ ភឿនស្នងការរងខេត្តព្រៃវែង ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយភរិយាលោកស្នងការរងរូបនេះពីមុនជាអ្នកចេញមុខរត់ការនាំឈើទៅវៀតណាមតាមច្រកចក្រី ល្បីពេញខេត្ត។

សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានចំណាត់ការបង្ក្រាប ទប់ស្កាត់នៅឡើយទេ សង្ស័យថារឿងឈើចេញទៅវៀតណាមនេះអាចទទួលប្រយោជន៍ក្នុងកម្រិតណាមួយពីឈ្មួញឬអ្នករត់ការ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print