រថយន្តដឹកខ្សាច់រេចង្កូតបុករបងថ្មក្រឡាប់របួសធ្ងន់ពីរ នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សពីរនាក់បានរងរបួសធ្ងន់ និង រថយន្តមួយគ្រឿងរងការខូចខាត ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តដឹកខ្សាច់រេចង្កូតទៅបុករបងថ្មរួចក្រឡាប់ជះខ្សាច់ទៅលើជនរងគ្រោះខណៈកំពុង អង្គុយលេងនៅមុខផ្ទះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឡើង កាលពីវេលាម៉ោង17និង05នាទីថ្ងៃទី27-02-2017
នៅតាមបណ្តោយផ្លូវជាតិលេខ1ត្រង់ចន្លោះគីឡូម៉ែត្រលេខ26-27ភ្នំពេញ-អ្នកលឿង ក្នុងភូមិស្តៅកន្លែង4 ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយអោយដឹងថា
ជនរងគ្រោះទី1-ឈ្មោះ ពៅ ភ័ណ្ឌ ភេទស្រី អាយុ 86ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ
ជាម្ចាស់ផ្ទះ(របួសធ្ងន់) ទី2-ឈ្មោះ សឹង ថេវ ភេទ ប្រុសអាយុ26ឆ្នាំជនជាតិខ្មែរ ។ មានទីលំនៅ ភូមិ កណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាលរងរបួសធ្ងន់ ជាអ្នកបើបររថយន្ត1គ្រឿងជាប្រភេទរថយន្ត ប៉ែនដឹកខ្សាច់ ម៉ាកថេនថឺ ពណ៏ខៀវពាក់ផ្លាកលេខPP.1401ចង្កូតស្តាំ (រងរបួសធ្ងន់) ។

សាក្សីឃើញហេតុការណ៍នេះបាននិយាយអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះសឹង ថេវ ភេទប្រុស ជាអ្នកបើកបររថយន្តបាន បើកបររថយន្ត01គ្រឿងខាងលើដឹកខ្សាច់ក្នុងទិសដៅពីកើតមកលិចអ្នកលឿង.ភ្នំពេញពេលបើកដល់ចំណុចកើតហេតុក៏រ៉េរចង្កូតជ្រុលទៅបុករបងថ្មរួចក្រឡាប់រថយន្តជះខ្សាច់សង្កត់លើឈ្មោះពៅ ភ័ណ្ឌ ភេទស្រីជាម្ចាស់ផ្ទះ ខណះកំពង់អង្គុយលេងខាងមុខផ្ទះបណ្តាលអោយរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ ។

ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកកៀនស្វាយ។

ករណីខាងលើជំនាញសណ្តាប់ ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយបានធ្វើការវាស់វែង និងបន្តចាត់ការតាម និតិវិធី។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ គឺបណ្ដាលមកពីរថយន្តកុងតីន័របើកក្នុងទិសដៅស្របមកគៀរលើរថយន្តដឹកខ្សាច់ ទើបបណ្ដាលអោយរថយន្តរេចង្កូតបុករបងថ្មក្រឡាប់បង្កអោយមានអ្នករងរបួសបែបនេះ ៕ ស្អាងជ័យ

...

IMG_1920 IMG_1921 IMG_1922 IMG_1923 IMG_1924

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print