ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងសាកសួរ ព្រមទាំងធ្វើតេស្តទឹកនោមពិតជាមានសាធាតុញៀន កាលពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី២៦ ខែកុម្ភះឆ្នាំ២០១៧ ស្ថិតក្នុងក្រុងបាវិត ។

យោងតាមនគរបាលក្រុងបាវិតបានអោយដឹងថា កម្លាំងរបស់ក្រុងសហការណ៍ជាមួយកំលាំងជំនាញការិយាល័យខេត្តនាំខ្លួនជនសង្ស័យមុខសញ្ញាប្រើប្រាស់ និងជួញដូគ្រឿងញៀនបានចំនួន៧នាក់ ស្រី៣នាក់ មានឈ្មោះដូចខាងក្រោម ៖

1.ភឿង រ៉ាវន ភេទប្រុសអាយុ19ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត ខេត្តស្វារៀង2.ព្រៃ ដែន ភេទប្រុស អាយុ20ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង3.សុខ វី ហៅយូ ភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរកម្មករមានទីលំនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង4.ថោង វន្ធី ភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរមុខរបរកម្មករមានទីលំនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង5.ស៊ុន សារឿន ភេទស្រីអាយុ34ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង(ជួញដូ)6.ឡេ ធីបេអែម ភេទស្រីអាយុ24ឆ្នាំជនជាតិវៀតណាមមុខរបរម៉ាស្សាមានទីលំនៅភូមិប៊ិនហ៊ឹង01ឃុំប៊ិនមីស្រុកចូវភូខេត្តអាងយ៉ាង7.ចាំង ធីង៉ុកវេ ភេទស្រីអាយុ24ឆ្នាំជនជាតិវៀតណាមមុខរបរម៉ាស្សាមានទីលំនៅភូមិប៊ិនហ៊ឹង01ឃុំប៊ិនមីស្រុកចូវភូខេត្តអាងយ៉ាងប្រភពបន្តថាជាលទ្ធផលក្រោយពីបានធ្វើតេសពិនិត្យទឹកម៉ូតឃើញថាពិតជាមានសាធាតុញៀន(វិជ្ជមាន)ទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជួនទៅតុលាការខេត្តស្វាយរៀងចាត់ការតាមនិតិវិធី ៕

...

b136bc96-fa63-4a72-8395-a794f98bc476 d8cd6017-05ad-4651-9cf2-109767b03d13

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print