ម្ចាស់ទុកម៉ូតូចោលភ្លេចដកសោ ចោរបានឧិកាសបញ្ឆេះជិះចេញចាប់បានម្នាក់ រត់រួចម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់រួចនាំគ្នាវាយយ៉ាងចាស់ដៃបន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋតែមិនបានសម្រេចកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1BY-5678 ដោយមិនបានដកសោពីម៉ូតូទេ ។ ពេលនោះ ឃើញឱកាសល្អស្រាប់តែ ជនសង្ស័យទាំង២នាក់បានឡើងបញ្ចេះម៉ូតូនេះបម្រុងជិះគេចខ្លួនរត់ តែគាត់ក្រឡេកឃើញទាន់ ក៏បានដេញតាមចាប់ជនសង្ស័យបានម្នាក់និងដណ្តើមយកម៉ូតូបានមកវិញ។ ចំណែកម្នាក់ទៀតរត់រួចដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ នូវ វាសនា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕ ប្រាថ្នា

...

bratna1 bratna2 bratna bratna3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print