ផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយល្វែងយ៉ាងសន្ធោសន្ធៅ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ165c ទល់មុខគ្រីះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ តាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី៨ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែឮសំលេងផ្ទុះផួងៗចេញពីផ្ទះកើតហេតុនៅជាន់ក្រោម ហើយគេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ មួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងភ្លាមៗ រហូតបាញ់ពន្លត់ប្រើពេលវេលាម៉ោងប្រហែល១ម៉ោងទើបកម្លាំងអន្តរាគមន៍បាញ់ទឹករលត់ទៅវិញ និងប្រើទឹកអស់ចំនួន៤គ្រឿង ដោយហេតុការណ៍អគ្គីភ័យខាងលើបានឆេះម៉ូតូអស់ចំនួន៤គ្រឿងរួមទាំងសម្ភារក្នុងផ្ទះមួយចំនួនធំផងដែរ ។

សូមបញ្ចាក់ថា ក្នុងហេតុការណ៍អគ្គីភ័យខាងលើដែលបានឆាបឆេះនោះ គឺមានមនុស្សប្រុសស្រីប្រហែល៦ទៅ៧នាក់ដែលជាកម្មករដេរសាឡុងនិងពូក ដែលស្នាក់នៅក្នុងផ្ទះកើតហេតុ បានដឹងខ្លួនទាន់ពេលវេលា ហើយរត់ឡើងទៅជាន់លើនិងឆ្លងទៅផ្ទះជាប់គ្នាដើម្បីរំដោះខ្លួនបានដោយសុវត្ថិភាពមិនមាននរណាម្នាក់រងរបួសនោះទេ៕ ភារ៉ា ដង្កោ

...

IMG_9771 IMG_9693 IMG_9769 IMG_9725 IMG_9727

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print