កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន២នាក់រួមនិងថ្នាំញៀន២បញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងដួងហែមនិងឃាត់ខ្លួនប្រុស២នាក់រួមនិងថ្នាំញៀន២បញ្ចូប់តូចនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១ខែមិនាឆ្នាំ២០១៧  ផ្លូវលេខ១០៧ នៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី1ឈ្មោះ លាប រស្មី  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ដួងហែមក្រោយថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា  ។
ជនសង្ស័យទី2ឈ្មោ ម៉ម សុីថា ភេទប្រុស  អាយុ២៧ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ  ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានខាងលើនេះដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា កំពុងល្បាតក៏បានតឃើញជនសង្ស័យម្នាក់បានដើរតាមបណ្ដោយផ្លូវលេខ១០៧ហើយជនសង្ស័យក៏បានភ័យក៏ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សង្ស័យក៏បានធ្វើការឆែកឆេរខ្លួន  ទើបរកឃើញគ្រឿងញៀន ១កញ្ចូប់តូច និងឱបរសំរាប់ជួកមួយចំនួន។

ក្រោយពីកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនោះរួចជនសង្ស័យបានសារភាពថារូបខ្លួនបានទិញគ្រឿងញៀនពីបុរសម្នាក់ឈ្មោះ លាប រស្មី ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា បានបន្ទាន់ទៅឃាត់ខ្លួនបានតែមង្តនៅចំណុចដួងហែមក្រោយថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រួមនិងថ្នាំញៀន១បញ្ចូប់តូច ទៀត។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ អធិការរងដ្នាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស រស្មី

...

0f420118-4081-42e8-98cf-6870459a93b9 2fa4676b-e5ef-4544-a373-65d2b66f39ce b868dd69-2d37-45b2-8604-207866fd5907 eed28b2a-bd4f-494f-a740-4a99497b32a5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print