ភ្នំពេញ ៖ មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការក្រុងភ្នំពេញ។
មន្រ្តីតុលាការក្រុងភ្នំពេញបានថ្លែងឲ្យដឹងនៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីបានសាកសួរអស់ជាច្រើនម៉ោង នៅពេលនេះបានបញ្ជូនត្រឡប់ទៅកាន់ ACU (អង្គភាពប្រឆាំងអំពើពុករលួយ) វិញ ដោយស្អែកនឹងបន្តការសាកសួរបន្ថែមទៀត។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ៕
...