កូនប្រុសអត់លុយទិញថ្នាំញៀនជក់ យកម៉ូតូជិះចេញពីផ្ទះឪពុកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យគ្មានលុយទិញថ្នាំញៀនជក់បានយកម៉ូតូរបស់ឪពុកចេញពីផ្ទះបំណងយកទៅលក់ត្រូវឪពុកប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍និងឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣៥នាទីយប់ថ្ងៃទី០១ខែមិនាឆ្នាំ២០១៧ នៅចំណុចក្នុងបុរីហ្គ្រេនភ្នំពេញស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនខាងលើមាន ឈ្មោះ ហាន លីហាង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកឪពុកដែលជាអ្នកប្តឹងសមត្ថកិច្ចនោះថាមានករណីចោរកាច់សោរកម៉ូតូនោះពុំស្គាល់អត្តសញ្ញាណទេ(សុំមិនបញ្ចេញឈ្មោះ)គ្រាន់ តែដឹងថាគាត់ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៅស្នងការរាជធានីស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានអោយដឹងថាមុនពេលកើតហេតុដោយបានពត៌មានពីម្ចាស់ម៉ូតូ(ឪពុក)ថាមានករណីចោរលួចកាច់សោក មូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ័ខ្មៅសេរ៊ីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU 6242 ជិះចេញទៅសូមសមត្ថកិច្ចជួយអន្តរាគមន៍ផង។ ពេលនោះសមត្ថកិច្ចក្នុងខណ្ឌសែនសុខបានដាក់កម្លាំងចេញស្ទាក់គ្រាប់ច្រកក្នុងភូមិសាស្រ្តរបស់ខ្លួនហើយក៍ប្រទះឃើញម៉ូតូខាងលើកំពុងធ្វើចរាចរណ៍តាមផ្លូវលំក្នុងភូមិសាស្ដ្រខាងលើសមត្ថកិច្ចក៍បានធ្វើការប្រដេញរហូតដល់ចំណុចក្នុងបុរីហ្គ្រេនភ្នំពេញទើបឃាត់ខ្លួនជនសង្ស័យបានយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលឃ្មួញដើម្បីធ្វើការសាកសួរ។ ប៉ុន្តែអ្វីដែលធ្វើអោយសមត្ថកិច្ចហួសចិត្តនោះពេលនាំខ្លួនមកដល់ប៉ុស្ដិ៍នគរបាលស្រាប់តែជនរងគ្រោះប្រាប់សមត្ថកិច្ចថាវាជាកូនប្រុសរបស់គាត់ទៅវិញ ។

ប្រភពពីជនរងគ្រោះ(ឪពុក)បានប្រាប់ថាកូនប្រុសគាត់បានយកម៉ូតូចេញពីផ្ទះខណៈគាត់មិននៅផ្ទះហើយប្រពន្ធគាត់បានទូរស័ព្ទប្រាប់ថាកូនយកម៉ូតូចេញទៅបាត់ហើយ ទើបគាត់ប្តឹងទៅសមត្ថកិច្ចថាជាករណីចោរកាច់សោរកទៅព្រោះថាបើសមត្ថកិច្ចចាប់មិនបានទេពិតជាកូនគាត់យកម៉ូតូនោះទៅលក់ផឹកសុីឬក៍ទៅទិញថ្នាំញៀនជក់អស់ជាមិនខាន។ព្រោះកន្លងមករូបគេធ្លាប់យកទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់អស់ជាច្រើនលើកច្រើនសារមកហើយ ។

ក្រោយពេលកើតហេតុឪពុករបស់យុវជនខាងលើនេះបានសំណូមពរអោយសមត្ថកិច្ចយកកូនរបស់គាត់ទៅពិនិត្យរកមើលសារធាតុញៀននិងបញ្ជូនយកទៅមណ្ឌលកែប្រែដើម្បីទុកជាមេរៀនកុំអោយកូនគាត់កាន់តែលង់ខ្លួនកាន់តែជ្រៅជាងនេះ ៕ តុង សីហា

...

Siha-1 (2) Siha-1 (3) Siha-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print