ក្លិបរបស់ចិនបានចំណាយទឹកប្រាក់ រហូតដល់ទៅ៣៣១លានផោនដើម្បីទិញកីឡាករមកកាន់ក្លិបរបស់ខ្លួនក្នុងទីផ្សារដោះដូរកីឡាកររដូវរងាដែលបានបិទកាលពីថ្ងៃអង្គារសប្តាហ៍នេះ ។
ក្លិបទាំង២០នៅអង់គ្លេស Premier Leagueបានចំណាយប្រាក់តែ២១៥លានផោនប៉ុណ្ណោះដើម្បីទិញកីឡាករក្នុងខែ មករា ប៉ុន្តែក្លិបទាំង១៦នៅប្រទេសចិនវិញបែរជាចំណាយលុយយ៉ាងច្រើនសន្ធឹក សន្ធាប់លើសក្រុមនៅអង់គ្លេសទៅទៀត។
ក្នុងពេលដោះដូរកីឡាករនៅប្រទេស ចិននោះក្រុម Shanghai SIPG បាន ចំណាយប្រាក់៦០លានផោនដើម្បីទិញ កីឡាករប្រេស៊ីល Oscar ពីក្រុមតោខៀវ Chelsea ហើយក្លិប Shanghai Shenhua បានចាយលុយ៤០លានផោនដើម្បីនាំយក ខ្សែប្រយុទ្ធ Carlos Tevezពីអាហ្សង់ទីន។
ទន្ទឹមនឹងការចំណាយលុយដ៏ច្រើន ដើម្បីទិញកីឡាករល្បីៗមកកាន់ប្រទេស ចិនសហព័ន្ធបាល់ទាត់របស់ប្រទេសនេះក៏បានបង្កើតច្បាប់ថ្មីមួយដោយកំណត់ឲ្យ កីឡាករបរទេសតែ៣នាក់ប៉ុណ្ណោះក្នុងការប្រកួតនីមួយៗ។ ចំណែកច្បាប់ចាស់អនុវត្តតាមរូបមន្ត 4+1 មានន័យថា មានជនបរទេស៤រូបហើយអាចបូកកីឡាករអាស៊ី មួយនាក់ទៀត ៕