ត្រាំ ហៅមេដឹកនាំកូរ៉េខាងជើងថាជាអ្នកគំរាមកំហែងពិភពលោក

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាព របស់កូរ៉េខាងជើង។ នៅក្នុងពិធីជប់លៀងជាមួយក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា«កូរ៉េខាងជើងគឺជាគំរាមកំហែងដល់ពិភពលោកទាំងមូល និងជាបញ្ហារបស់ពិភពលោក ត្រូវតែដោះ ស្រាយ»។

សារព័ត៌មាន Wall Treet Journal កាលពីថ្ងៃទី១ ខែមីនា បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះឲ្យដឹងថា សេតវិមានកំពុងតែរកវិធីសាស្ត្រទប់ទល់ នឹងការគំរាមកំហែងពីកូរ៉េខាងជើង ក្នុងនោះមានទាំងសកម្មភាពយោធាផងដែរ។

ការប្រកាសរបស់លោក ត្រាំ កើតឡើងក្រោយពេលដែលកូរ៉េខាងជើងមានសកម្មភាពឌឺដងក្នុងនោះមានការសាកល្បងមីស៊ីល បំពានច្បាប់អន្តរជាតិ និងបានបញ្ជាឲ្យ កម្លាំងទាហានរបស់ខ្លួនត្រៀមលក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំទប់ទល់នឹងសត្រូវ អាមេរិក និងកូរ៉េខាងត្បូង ដែលបានរួមគ្នា ធ្វើសមយុទ្ធ។

កាលពីថ្ងៃទី១ ខែមីនាមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យ កម្លាំងទាហានទាំងអស់ត្រៀមលក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំក្នុងពេលដែល អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួន។

លោក គីម ជុងអ៊ុន បានបញ្ជាដូចខាងលើក្នុងពេលដែលលោកទៅត្រួតពិនិត្យទីបញ្ជាការកងពលលេខ៩៦៦ ដែលមាន តួនាទីការពារទីក្រុងព្យុងយ៉ាង។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ពេលទៅត្រួតពិនិត្យទីបញ្ជាការកងពលលេខ៩៦៦នោះ លោក គីម ជុងអ៊ុន បានស្តាប់មេបញ្ជាការនៅទីនោះ រាយការណ៍ពីគម្រោងធ្វើសង្គ្រាម និងការ ការពារក៏ដូចជា សកម្មភាពហ្វឹកហាត់កម្លាំងទាហានត្រៀមលក្ខណៈធ្វើសង្គ្រាម។ សកម្មភាពខាងលើកើតឡើងនៅពេល អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាប្រចាំរបស់ខ្លួន។

ការធ្វើសមយុទ្ធលើកនេះកើតឡើង ចំពេលដែលភាពតានតឹងកាន់តែខ្លាំង ឡើងនៅឧបទ្វីបកូរ៉េពិសេសក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលកាលពីខែកុម្ភៈ បើទោះបីមានការ គំរាមពីសហគមន៍អន្តរជាតិក៏ដោយ៕ ម៉ែវ សាធី

...

08_SPVM MAIN-Kim-Jong-Un-missiles

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print