ម៉ាឡេស៊ីនឹងលុបចោលការលើកលែងទិដ្ឋាការដល់ពលរដ្ឋកូរ៉េខាងជើង

ចែករំលែក៖

ចាប់ពីថ្ងៃទី៦ ខែមីនា ម៉ាឡេស៊ីនឹងចាប់ផ្តើមលុបចោលការលើកលែងទិដ្ឋាការដល់ ពលរដ្ឋកូរ៉េខាងជើងដែលចង់ចូលទៅកាន់ម៉ាឡេស៊ី។ ការលុបចោលនោះគឺដើម្បីត្រួត ពិនិត្យឲ្យបានច្បាស់ទៅលើពលរដ្ឋកូរ៉េខាង ជើងដែលបានចូលទៅកាន់ទឹកដីម៉ាឡេស៊ីគឺត្រូវតែសុំវីសានៅស្ថានទូតម៉ាឡេស៊ីជាមុន។

សារព័ត៌មាន Straits Times បានផ្សាយថា នៅថ្ងៃទី២ ខែមីនា បានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi បានបញ្ជាក់ថា ម៉ាឡេស៊ីនឹងលុបចោលការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ប្រទេសនេះចាប់ពីថ្ងៃទី៦ ខែមីនា ខាងមុខ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ ថា ពលរដ្ឋកូរ៉េខាងជើងចង់ចូលទៅកាន់ម៉ាឡេស៊ីគឺត្រូវសុំច្បាប់ជាមុនដើម្បីសន្តិសុខ។
សកម្មភាពខាងលើរបស់ម៉ាឡេស៊ីកើតឡើងក្រោយពេលដែលលោក គីម ជុង ណាម ដែលជាបងប្រុសមេដឹកនាំកូរ៉េខាង ជើង គីម ជុងអ៊ុន ត្រូវបានគេលួចធ្វើឃាតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡា ឡំាពួរប្រទេសម៉ាឡេស៊ីដោយជនដៃដល់ ប្រើប្រាស់សារធាតុគីមី VX ក្នុងការសម្លាប់។ ការធ្វើឃាតនោះមានការឡើងគម្រោងទុកជាមុនដោយពលរដ្ឋកូរ៉េខាងជើងមួយក្រុម ហើយក្រោយពេលដែលសម្លាប់រួចជនជាតិ កូរ៉េខាងជើងទាំងនោះក៏បានត្រឡប់ទៅ ប្រទេសវិញភ្លាមៗផងដែរ។

ពាក់ព័ន្ធនឹងករណីធ្វើឃាតលោក គីម ជុងណាម កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ តុលាការម៉ាឡេស៊ីបានធ្វើការចោទប្រកាន់ស្ត្រីជាប់សង្ស័យ២នាក់ជនជាតិឥណ្ឌូណេស៊ីម្នាក់ និងជនជាតិវៀតណាមម្នាក់ពីបទធ្វើឃាតលើរូបលោក គីម ជុងណាម បងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

នាង Siti Aisyah អាយុ២៥ឆ្នាំ ជាតិ ឥណ្ឌូណេស៊ី និងនាង Doan Thi Huong ជនជាតិវៀតណាម អាយុ២៨ឆ្នាំ ត្រូវជាប់ ចោទថា បានធ្វើឃាតលោក គីម ជុងណាម ដោយប្រើអាវុធគីមី VX ជាសារធាតុគីមី ពុលខ្លាំងបំផុត និងហាមឃាត់ដោយអង្គការ សហប្រជាជាតិទៅជះលើមុខជនរងគ្រោះបំពុលឱ្យស្លាប់។

នៅក្នុងដំណើរការសវនាការថ្ងៃនេះដែរបានប្រព្រឹត្តទៅប្រមាណជា២០នាទីតុលាការមិនបានចោទសួរជនសង្ស័យណាម្នាក់ឱ្យចេញស្តីទាមទារអ្វីទាំងអស់។ ស្ត្រីជាប់ចោទទាំង២ស្ថិតនៅស្ងៀមស្ងាត់រហូតនៅពេលតុលាការប្រកាសធ្វើការចោទប្រកាន់ជាផ្លូវការ។ ជនជាប់ចោទទាំង២អាចនឹងត្រូវកាត់ទោសប្រហារជីវិតដោយព្យួរក។ ប៉ុន្តែសវនាការកាត់ទោសអាចនឹងប្រើពេលវេលាយូរ និងអាចចាប់ផ្តើមបើកនៅជាច្រើនខែខាងមុខទៀត។ មេធាវីរបស់ ជនជាប់ចោទវៀត ណាមបានប្រកាសថា កូនក្តីរបស់លោកបានអះអាងជាភាសាវៀត ណាមថា ខ្លួនគ្មានកំហុសទេ។ ចំណែកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីស្តីទីវិញបានពន្យល់ ថា ជនជាប់ចោទ ស៊ីទី ស្ងប់ស្ងៀម ព្រោះ ទូតបានណែនាំនាងឱ្យរក្សាសុខភាពដោយ ដំណើរការក្តីប្រើពេលយូរ៕  ម៉ែវ សាធី

...

17078231_669041663267666_1334907680_n 17105404_669041656601000_1956764349_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print