ព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត បាន ចូលរួមយ៉ាងសកម្មនៅក្នុងការថតរូប សែលហ្វី និងថតវីដេអូ ក្នុងពេលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចនៅតំបន់អាស៊ី។ សកម្មភាពខាងលើគឺផ្ទុយពីអ្វីដែលមនុស្សគ្រប់រូបបានគិតថាព្រះអង្គមានភាពមុឺង ម៉ាត់ ថ្លៃថ្នូរ តម្កើងតួនាទីរបស់ព្រះអង្គជាស្តេច។ ចំណែកសកម្មភាពជាក់ស្តែងគឺ ផ្ទុយស្រឡះព្រះអង្គពិតជាស្និទ្ធស្នាល និង សាមញ្ញ។
សូម្បីតែប្រធានាធិបតីឥណ្ឌូនេស៊ីលោក Widodo ក៏បានថតសែលហ្វុីវីដេអូ ពី ទិដ្ឋភាពពិសា និងសោយអាហារ ក៏ដូចជាការជជែកគ្នាលេងជាមួយព្រះមហាក្សត្រ បង្ហោះតាមបណ្តាញសង្គមផងដែរ។
នៅក្នុងថ្ងៃដំបូងដែលបំពេញទស្សន កិច្ចទៅកាន់ទ្វីបអាស៊ីរយៈពេល១ខែ ព្រះ មហាក្សត្រ Salman Bin Abdul Aziz Al Saud បានបង្ហាញពីរូបភាពស្និទ្ធស្នាលជា មួយមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គមទទួលបានការចូលចិត្ត«like» និងស៊ែរ រាប់លាននាក់។
ប្រធានាធិបតី វីដូដូ បានថតស៊ែលហ្វី ពេលជជែកជាមួយព្រះមហាក្សត្រពេល សោយព្រះក្រយា ពេលនោះព្រះ មហាក្សត្រ Salman Bin Abdul Aziz Al Saud បញ្ជាក់ ថា ព្រះអង្គពិតជាមានភាពសប្បាយរីក រ៉ាយយ៉ាងខ្លាំង ដែលមានវត្តមាននៅក្នុង ប្រទេសឥណ្ឌូនេស៊ី ជាមួយពលរដ្ឋឥណ្ឌូ នេស៊ី។
ក្រៅពីនេះព្រះអង្គក៏បានថតរូបសែលហ្វុីជាមួយអតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោកស្រី Megawiti Sukarnoputri និង កូនស្រី ដែលជាមន្ត្រីមួយរូបនៅក្នុងជួរ គណៈរដ្ឋមន្ត្រីផងដែរ។
ឥណ្ឌូនេស៊ី ជាប្រទេសដែលមានចំនួនពលរដ្ឋប្រើប្រាស់ហ្វេសប៊ុក និង Twitter ខ្ពស់ជាងគេបំផុត ហើយការថតរូប សែលហ្វុី គឺជាសកម្មភាពពេញនិយមបំផុតនៅក្នុង បណ្តាញសង្គមប្រទេសនេះ។
កន្លងមកព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូ ឌីត ក៏បានបង្ហាញរូបភាពសែលហ្វុីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរពេលព្រះ អង្គបំពេញទស្សនកិច្ចនៅទីនោះ។ ក្រៅពីនេះព្រះមហាក្សត្រអង្គនេះក៏ធ្លាប់បានថត រូបសែលហ្វុីជាមួយក្មេងប្រុសដែលរួចផុតពីក្តីស្លាប់ដោយជំងឺមហារីក។
ក្រោយពេលចាកចេញពីទីក្រុងហ្សា ការតា ព្រះអង្គនឹងបន្តទៅកាន់កោះបាលីដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៅលើ ពិភពលោក ដែលមនុស្សជាច្រើនឲ្យ ឈ្មោះថា«ឋានសួត៌លោកកិយ។ នៅទី នោះបានរៀបចំសណ្ឋាគារ៤ និងរថយន្ត ទំនើប៣០០គ្រឿងសម្រាប់បម្រើព្រះមហាក្សត្រ និងក្រុមការងាររាប់រយនាក់។ ក្រោយ ពេលបញ្ចប់ព្រះរាជទស្សនកិច្ច ព្រះអង្គនឹងបន្តទៅកាន់ប្រទេសប៊្រុយណេ ចិន ជប៉ុន ម៉ាល់ឌីវ និងហ៊្សកដង់៕
ប្រែសម្រួល៖ ម៉ែវ សាធី