ខ្សឹបដាក់ត្រចៀក៖ គយចល័តនៅខេត្តឧត្តរមានជ័យឈ្មោះ ខាន់ ផល្លា ត្រូវឈ្មួញចោទថា ប្រើអំណាចប្រមូលលុយហួសហេតុ

ចែករំលែក៖

លោក ខាន់ ផល្លា មន្ត្រីគយចល័តនៅខេត្តឧត្តរមានជ័យ ត្រូវបានក្រុមឈ្មួញរិះគន់ថា កំពុងប្រើអំណាចរ ដើម្បីប្រមូលលុយពុំមានញញើតច្បាប់ ឬអាជ្ញាធរខេត្តឧត្តរមានជ័យអ្វីទាំងអស់។

ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយឈ្មោះ ខាន់ ផល្លា ដែលគេដឹងថា មានខ្នងធំ កំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្ត។ ឈ្មួញនៅខេត្តឧត្តរមានជ័យ បានបង្ហើបថាចាប់តាំងពី លោក ខាន់ ផល្លា បានទៅឈរជើងនៅខេត្តឧត្តរមានជ័យ រួចមកបទល្មើសសេដ្ឋកិច្ចមានការកើនឡើងយ៉ាងគំហុក។

ប្រភពដដែលបានបញ្ជាក់ថា លោក ខាន់ ផល្លា បានបើកដៃឲ្យក្រុមឈ្មួញពុករលួយមួយចំនួនដែលត្រូវរ៉ូវជាមួយបក្ខពួក លោក ខាន់ ផល្លា ដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទមកពីប្រទេសសៀមយ៉ាងអនាធិបតេយ្យដែលមានទាំងសាំងគេចពន្ធផងដែរ។

មន្រ្តីគយមួយរូបបម្រើការងារនៅសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ បានបង្ហើបថា ការបង់ពន្ធចូលរដ្ឋពីសំណាក់ក្រុមឈ្មួញខិលខូចមិនគ្រប់នោះទេ ព្រោះមានការឃុបឃិតគ្នារវាងមន្រ្តីគយពុករលួយ និងឈ្មួញដោយបង់ពន្ធតែមួយចំនួនតូចប៉ុណ្ណោះ។ ចំណែកសល់មួយចំនួនទៀតមន្ត្រីគយ យកដាក់ហោប៉ៅ ជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយឈ្មួញក៏ងាយស្រួលប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចដែរ៕

...

unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print