ថៅកែផ្សារកំពង់ធំយកទីធ្លាសាធារណៈធ្វើជា កចំណតផ្ញើកង់ ម៉ូតូយកប្រាក់ដាក់ហោប៉ៅ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ផ្សារកំពង់ធំ ស្ថិតនៅ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែនត្រូវបានប្រជា ពលរដ្ឋរិះគន់ថា ថៅកែផ្សារពង្រីកយកផ្លូវ និងសួនច្បារសាធារណៈធ្វើកន្លែងលក់ដូរ និងកន្លែងផ្ញើកង់ម៉ូតូយកលុយផ្ទាល់ខ្លួន ដោយមិនខ្វល់ពីបរិស្ថាននិងសោភណភាព ទីក្រុងឡើយ។ ម្យ៉ាងទៀតមិនខ្វល់ពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលបានបំផុសប្រជាពលរដ្ឋឲ្យយល់ដឹង ពីគោលនយោបាយទីក្រុងស្អាតដើម្បីជាភាពកក់ក្ដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិ ឡើយ ។

ប្រជាពលរដ្ឋក្រុងស្ទឹងសែនបានឲ្យដឹងថា ការរៀបចំកន្លែងលក់ដូរនិងយកសួនសាធារណៈធ្វើជាកន្លែងផ្ញើកង់ម៉ូតូទាំងនោះ ក្រៅផ្លូវការដែលធ្វើឲ្យថៅកែផ្សាររកចំណូល បានរាប់លានរៀលក្នុង១ខែៗ ហើយកន្លែង ទាំងនោះមានដូចជា នៅខាងមុខផ្សារជាប់ ផ្លូវភ្លោះរូបសំណាកនាគព័ន្ធ និងខាងក្រោយ ផ្សារជាសួនច្បាររូបសំណាកតាព្រហ្មជា ដើម ។

ប្រជាពលរដ្ឋបានបន្តទៀតថា ទង្វើ របស់ប្រធានផ្សារ និងអ្នកយកភាស៊ីផ្សារ នេះមិនត្រូវបានសមត្ថកិច្ចអាជ្ញាធរ និង ស្ថាប័នជំនាញមើលឃើញនិងមានវិធានការកែលម្អឡើយធ្វើឲ្យប្រជាពលរដ្ឋយល់ថា ទំនងជាត្រូវរ៉ូវគ្នាអស់ហើយ ជាពិសេសអាជ្ញាធរក្រុងស្ទឹងសែនតែម្ដង ។

លោក ទុយ សុខ អធិការរងនគរបាល ក្រុងស្ទឹងសែនដែលគេដឹងថា ជាសមាជិក រៀបចំកន្លែងលក់ដូរខាងលើនិងមានប្រពន្ធ ជាថៅកែភាស៊ីផងនោះបានឲ្យដឹងថា គាត់ គ្រាន់ជាអ្នកមើលការខុសត្រូវតែប៉ុណ្ណោះ។ ចំណែកការអនុញ្ញាតឲ្យលក់និងដាក់កន្លែង ផ្ញើកង់ ម៉ូតូនៅទីកន្លែងណានោះជាសិទ្ធិ របស់សាលាក្រុងស្ទឹងសែនជាអ្នករៀបចំ អនុម័ត ។

ចំណែកលោក ហុក រិន អភិបាលក្រុង ស្ទឹងសែនមិនបានបំភ្លឺប្រាប់អ្នកសារព័ត៌ មានដូចម្ដេចនោះទេដោយសារទូរស័ព្ទ របស់លោកទាក់ទងមិនបានកាលពីថ្ងៃ ម្សិលមិញ ៕ ហេង នរិន្ទ្រ

...

thom

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print