បង្ក្រាបបានឈើប្រណីតខុសច្បាប់ជិត១០តោននៅភ្នំស្រួចតែសមត្ថកិច្ចខ្លះប្រមូលឈើដាក់រថយន្តផ្ទាល់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំត្រូវបានមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាល ខេត្តស្រាវជ្រាវរកឃើញដោយបានសហ ការជាមួយមេព្រៃនិងកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបដកហូតទុកជាសម្បត្តិរដ្ឋ ។ លោកវរសេនីយ៍ត្រីមូន លាង នាយរងការិ យាល័យសន្តិសុខបានប្រាប់ថា ក្រោមការ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះ មកសហការជាមួយសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបទីតាំង៣កន្លែងដែលមានលាក់ទុកឈើខុសច្បាប់ប្រភេទធ្នង់ជាច្រើនដុំ ។

លោកបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ដោយ បានបង្ក្រាបទៅលើទីតាំង ឈ្មោះងួន ចាន់ថា ភេទ ប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ឋឈ្មោះ នួន ជឿន អាយុ២៥ឆ្នាំស្ថិតក្នុងភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ប៊ុន សម្បត្តិ នាយផ្នែករដ្ឋបាលព្រៃឈើសេដ្ឋបានប្រាប់ឲ្យដឹងថា ប្រតិបត្តិ ការនេះធ្វើឡើងដោយមានការសហការ រវាងកម្លាំងការិយាល័យនគរបាលសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តរួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។ក្រោយចុះពិនិត្យដល់ទីតាំងសមត្ថកិច្ចរកឃើញឈើប្រណីតជាច្រើនដែលឈ្មួញបានលាក់ទុកនៅក្នុងផ្ទះខ្លះនិងក្រោយពំនូកចំបើងជាច្រើនដុំទៀត។

ជុំវិញការចុះបង្ក្រាបឈើប្រណីតនេះដែរ ប្រជាពលរដ្ឋក៏បានរិះគន់ដល់សមត្ថកិច្ចមួយចំនួនដែលបានប្រមូលយកឈើទៅ ដាក់លើរថយន្តផ្ទាល់ខ្លួន ហើយដឹកយក ទៅធ្វើជាកម្មសិទ្ធិរបស់គេម្នាក់ៗតែម្តង ។ បញ្ហានេះប្រជាពលរដ្ឋបានសំណូមពរ ដល់លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក ឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តកំពង់ស្ពឺ មេត្តាពិនិត្យសកម្មភាពត្រីងៀតឆ្លៀតពងរបស់កូនចៅក្រោម ឱវាទផង ព្រោះសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កងកម្លាំងប្រដាប់អាវុធដែលចុះទៅបង្ក្រាបជាមួយគ្នា ។ ពិសេសក៏ គួរខ្មាសអៀនចំពោះមន្ត្រីរដ្ឋបាលព្រៃឈើ ដែលបានចុះទៅបង្ក្រាបជាមួយផងដែរ ។

ពាក់ព័ន្ធនឹងការជញ្ជូនយកឈើនេះ លោក ប៊ុន សម្បត្តិ បាននិយាយថា លោក ពិតជាមិនយល់ចំពោះសកម្មភាពរបស់ អស់លោកទាំងនោះឡើយ ។ រឿងនេះ លោកបានស្តីបន្ទោសដល់អស់លោក ដែលជញ្ជូនយកឈើខុសគោលការណ៍នេះដែរតែពួកគាត់ទាំងនោះហាក់បីដូចជាមិនយក ចិត្តទុកដាក់បញ្ឈប់សកម្មភាពឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែង បង្ក្រាបហើយបានឃើញសកម្មភាពនេះបាននាំគ្នារិះគន់ដល់សមត្ថកិច្ចដែលចូលរួម បង្ក្រាបនេះថាពួកអស់លោកទាំងនោះមិនមែនមកបង្ក្រាបដូចមេព្រៃទេបើមកប្លន់យកឈើត្រូវជាងព្រោះអស់លោកទាំងនោះជញ្ជូនយកឈើស្រេចតែអំពើចិត្តដោយពុំបានធ្វើកំណត់ ហេតុត្រឹមត្រូវដូចមេព្រៃឡើយ ។ សកម្មភាពនេះប្រជាពលរដ្ឋលើកឡើងថាជារបៀបត្រីងៀតឆ្លៀតពង ថ្នាក់លើគួរណាស់តែមានវិធានការចំពោះភាពអសកម្មនេះម្តងហើយបើបណ្តែតបណ្តោយតទៅទៀតថ្ងៃក្រោយអស់លោកទាំងនេះនឹងនៅតែធ្វើសកម្មភាពដូចនេះទៀតជាក់ជាមិន ខានឡើយ ។

ឈើប្រណីតដែលមេព្រៃបង្ក្រាបបាននាពេលនេះបើតាមការបង្ហើបពីមន្ត្រីនគរបាលមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាឈើទាំងនេះគឺជារបស់ឈ្មួញមួយរូប ដែលជាកូនរបស់មន្ត្រីយោធាមានអំណាចម្នាក់នៅខេត្តកំពង់ស្ពឺនេះហើយចំពោះឈើវិញគឺគេដឹកមកពីខេត្តកោះកុងប្រុងដឹកបន្តទៅលក់នៅច្រកតន់ហន់តែដោយសារ ប៉ុន្មានថ្ងៃមកនេះខាងខេត្តមានវិធានការតឹង រ៉ឹងទើបឈ្មួញមិនមានឱកាសដឹកចេញក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង ។

លោក ប៊ុន សម្បត្តិ បានបញ្ជាក់ប្រាប់ថាក្រោយបង្ក្រាបឈើទាំងអស់ត្រូវបានជំនាញដឹកយកទៅវាស់វែងដើម្បីរកចំនួនពិតប្រាកដដោយពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យបន្ត ៕ សេនាស័ក្តិ

...

tra (2) tra (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print