ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីឃ្លាំងមួយកន្លែងដែលលួចស្តុបឈើប្រណិតដោយខុសច្បាប់ លុះដល់វេលាម៉ោង ៩នាទីយប់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដោយមានកាដឹកនាំផ្ទាល់ ពីលោក ស៊ិន វិរៈ ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ដោយមានការចូលរួមពីនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្រ្កាបឃ្លាំងស្តុកឈេីប្រណិត ខុសច្បាប់នៅចំណុចដីឡូដ៍ បេនឡានភ្នំពេញ មណ្ឌលគីរី ជាប់របង ស្ថានទូតបាំរាំង ស្ថិតនៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលឆែកឃេីញ មានដុំឈេីប្រណិតខុសច្បាប់ មិនទាន់កែឆ្នៃសរុបចំនួន២៧០ដុំ ទ្វាចំនួន២៨ ឡានតូរីស ដឹកឈេីចំនួន០១គ្រឿង ។
ក្រោយពីធ្វេីកំណត់ហេតុដកហូតរួចមក ដុំឈេី ទ្វា និង រថយន្ត ខាងលើត្រូវបានយកទៅរក្សាទុកនៅនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដេីម្បីចាត់ចែងទៅតាមនិតិវិធីច្បាប់ ៕ ដោយ៖ស តារា