សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី២

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង ៧០លានដុល្លារអាមេរិក។
ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ មានប្រវែងជិត ១៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងសសៃដែក។ ផ្លូវនេះ មានទទឹងសរុបប្រវែង ២៣ម៉ែត្រ មានទទឹងទ្រូងផ្លូវសម្រាប់ចរាចរណ៍ជាង ១៨ម៉ែត្រ។

ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ ចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបរតនៈផ្លាសា ឬ ភ្លើងស្តុបផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ៕

a97210dd-eb70-4fdc-9e90-122d58a4fd29 cdfd02f7-ae15-4a5e-86b3-cfdde183d24a 925d9fec-1164-4088-af66-642aff59bde2 414acb59-454b-44c9-8c4b-508adac3015d a82f9660-3ced-449e-88bc-09b5a84954bc 8ff3f3ab-43f5-45e0-be82-7bf84a577d1e 5ec05419-2a26-4f6e-b76e-26730e3b6648

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print