ខេត្តពោធិ៍សាត់៖ នារីម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភទាំងកម្រោលសត្វដូចដំរីចុះប្រេងបានសម្រេចចំនួន ១លើក បណ្ដាលឲ្យរងរបួសហូរឈាមយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចទើបមកដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចនគរបាលចាប់ខ្លួនជនសង្ស័យវៃខ្នោះ។
ហេតុការខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង០០នាទី ត្រង់ចំណុចព្រៃខ្លុង ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះ កែន រ៉ន ហៅអន្ទិត(ប្រុញ) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមកស្នាក់នៅចំណុចអណ្ដូងស្រុត ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ការដែលឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងក្រោយពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះឈ្មោះ ឈ ស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នាថា ជនសង្ស័យរូបនេះបានបង្ខំនាងឲ្យរួមភេទជាមួយ បានសម្រេចចំនួន ១លើក និងយកម្រាមដៃក្វេះប្រដាប់ភេទ បណ្ដាលឲ្យដាច់រលាត់ហូរឈាមយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត។
ទោសយ៉ាងណាក្តីពាក់ព័ន្ធករណីចាប់រំលោភទាំងកម្រោលដូចសត្វដំរីចុះប្រេង ពីជនសង្ស័យខាងលើ អ្នកកាសែត នគរវត្ត មិនអាចសុំការពន្យល់បន្ថែមបានទេ ពីលោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង ដោយទូរស័ព្ទរបស់លោក ខលចូលគ្មានអ្នកទទួល៕ បឹុម ពិន