ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអ៉ីហ្សេត សូមផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៦ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧នេះ ក្រោម ប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និង វឌ្ឍនភាព» ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអីុហ្សេត សូមគោរពបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ ព្រះអង្គប្រោសប្រទានព្រះពរជ័យសិរីមង្គលថ្វាយសម្តេចព្រះមហាក្សត្រី  នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្ត ខ្មែរគ្រប់រូបតរៀងទៅ ។

ក្រាបបង្គំទូលថ្វាយពី

 ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា លីម លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆក កំពង់សោម អេសអីុហ្សេត 

Print

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print