ប្រជាកសិកររស់នៅតំបន់វាលក្រោមជាប់មាត់ទន្លេ សំដែងការសប្បាយចិត្តដោយសារផលស្រូវប្រាំងឆ្នាំនេះទទួលបានទិន្នផលខ្ពស់

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រជាកសិកររស់នៅតំបន់វាលក្រោមជាប់មាត់ទន្លេសម្តែងការសប្បាយចិត្តដោយសារផលស្រូវប្រាំងឆ្នាំនេះទទួលបានទិន្នផលខ្ពស់ជាពិសេសប្រជាកសិករនៅឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើអោយពួកគាត់ ខិតខំប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងដើម្បីបញ្ចេញស្រូវលក់ជួនពេលដែលស្រូវកំពុងឡើងថ្លៃ។

បងប្រុស សុខផេង បានប្រាប់ថាបងប្អូនប្រជាកសិកយើងនៅក្នុងភូមិឃុំខាងលើ ម្នាក់ៗទទួលផលស្រូវ ចាប់ពី២០តោនទៅ២៣តោន ។ ចំណែក បងស្រី ហ៊ូប ជង់ បានប្រាប់ថាបងប្អូនប្រជាកសិកររស់នៅភូមិឃុំខាងលើ បានធ្វើស្រែក្នុង១ឆ្នាំ៣ដង ខែវស្សា១ដង ខែប្រាំងធ្វើ២ដងក្នុងស្រូវ១តោនតំលៃ(ចិតសិបបួនម៉ឺនរៀល) មិនបាច់ដឹកចេញទៅលក់ទេគឺឈ្មួញនៅចាំទទួលទិញដោយមិនបាច់ហាលថ្ងៃផង ។

ប្រជាកសិករបានសម្តែងការសប្បាយចិត្តនិងកោតសរសើរនិងអរគុណដល់ អាជ្ញាធរស្រុកជាពិសេស  លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ដែលបានខិតខំប្រឹងប្រែងជុំរុញឲ្យពួកគាត់ខិតខំធ្វើស្រែទាំងប្រាំងនិងស្រូវវស្សាររហូតមកដល់ពេលនេះបានទទួលផលស្រូវល្អ ច្រើននិងលក់បានតំលៃថ្លៃគួរសមអាចទទួលយកបាន ៕ ប៊ុនរិទ្ធី

...

SR (1) SR (2) SR (3) SR (4) SR (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print