ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនិងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តមានការមិនសប្បាយចិត្តចំពោះម្ចាស់សត្វគោចិញ្ចឹមហើយលែង ចោលយ៉ាងអនាធិបតេយ្យ ដោយមិនគិតខ្វល់ពីផលប៉ះពាល់សម្បត្តិសាធារណ:របស់ រដ្ឋ និងផលប្រយោជន៍អ្នកដទៃឡើយ ព្រោះ តែគិតប្រយោជន៍ផ្ទាល់ខ្លួននៅ ក្នុងទីរួមក្រុងនិងខេត្តស្ទឹងត្រែង ។
ប្រភពពីប្រជាពលរដ្ឋក្រុងស្ទឹងត្រែងបាននិយាយថាសត្វគោជាច្រើនក្បាលតែងតែ ឃើញម្ចាស់លែងដើរពាសវាលពាសកាលគ្មានម្ចាស់ឃ្វាលនិងមើលការខុសត្រូវនោះទេគឺដើរស៊ីដំណាំរបស់ពលរដ្ឋអ្នកស្រុក តាមចិត្ត ជាពិសេសដើរតាមផ្លូវសាធារណ: ដើរចូលផ្សារ ហើយទៅស៊ីស្មៅលើសួនច្បារមុខសាលាខេត្តដែលជាសម្រស់របស់សាលាក្រុង និងជាសួនច្បារកម្សាន្តរបស់បងប្អូនជិតឆ្ងាយក្នុងខេត្តមកកម្សាន្ត លេងពេលព្រះ អាទិត្យរៀបអស្តង្គត និងពេលរាត្រីយប់ស្ងាត់ដែលជាទីមនោរម្យរបស់បងប្អូនយើង ។
ប្រភពដដែលបានបន្តទៀតថាពួកគាត់សំណូមពរដល់អាជ្ញាធរនិងមន្ត្រីមានជំនាញពាក់ព័ន្ធគួរតែចាត់ការទៅលើម្ចាស់គោទាំងនេះឲ្យធ្ងន់ធ្ងរដែលលែងគោដើរស៊ីយ៉ាងអនាធិបតេយ្យ ហើយបំផ្លាញដំណាំបងប្អូនយើងដែលពួកគាត់ខំដាំចង់បានផល រីឯអ្នកចិញ្ចឹមគោចង់បានផលប្រយោជន៍ មិនខ្វល់ពីផលប៉ះពាល់ទ្រព្យសម្បត្តិ អ្នកដទៃនិងទ្រព្យសម្បត្តិរបស់រដ្ឋព្រមទាំងបង្កការក កស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ ជៀស វាងគ្រោះថ្នាក់ជាយថាហេតុគ្មានអ្នកទទួល ខុសត្រូវដល់អ្នករងគ្រោះ ។
លោកសំ វុទ្ធី ប្រជាការពាភូមិក្រុងស្ទឹងត្រែងបានឲ្យដឹងថា គោនេះមានម្ចាស់ដែលជាមន្ត្រីរាជការ ។ ម្ចាស់មិនដែលខ្វល់នឹងពួកវាទេគឺតែងតែលែងឲ្យដើរពាសវាលពាសកាលមិនដែលមើលការខុសត្រូវនោះទេ ដោយអាងខ្លួនមានមុខងារជាមន្ត្រីតុលាការជាគ្រូបង្រៀន ជានគរបាល ។ ពួកគេមិនគិតពីផលប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃនិងរដ្ឋនោះឡើយ ។ បច្ចុប្បន្នគោទាំងអស់មានជាង ២០ក្បាលត្រូវបានគេកៀងយកមករក្សាទុក ក្នុងមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនិងធ្វើការផាកពិន័យដើម្បីឲ្យរាងចាល ។
លោកបន្តទៀតថា ការធ្វើបែបនេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង ដើម្បីប្រលង ប្រណាំងទីក្រុងស្អាត រមណីយដ្ឋានល្អ ជា ពិសេសនៅពេលប្រារព្ធពិធីបុណ្យទន្លេជិត មកដល់នៅចុងខែមីនាខាងមុខនេះ ។ ចំណាត់ការនេះធ្វើឡើងដើម្បីសុវត្ថិភាព បងប្អូននិងជៀសវាងនូវគ្រោះថ្នាក់បង្ក ដោយសត្វគោ មានម្ចាស់តែគ្មានអ្នកគង្វាលទើបលោកដាក់ផែនការ៥ចំណុចធំៗគឺ ១-ជៀសវាងនូវការរិះគន់ពីភ្ញៀវជាតិនិង អន្តរជាតិ ២-កុំឲ្យខូចសម្រស់ទីក្រុង ៣-ប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ៤-ប៉ះពាល់ទ្រព្យសម្បត្តិរបស់រដ្ឋនិងសួនច្បារទីសាធារណ: និង៥-កកស្ទះចរាចរណ៍បង្កឲ្យ គ្រោះថ្នាក់ដល់អ្នកមិនដឹងអី ។ សត្វគោទាំងនេះនឹងធ្វើការផាកពិន័យម្ចាស់អ្នកចិញ្ចឹម ដោយគោ១ក្បាល ពិន័យពី៥មម៉ឺនរៀល ទៅ១០ម៉ឺនរៀលឬអាចឈានដល់២០ម៉ីន រៀល) ដើម្បីឲ្យម្ចាស់រាងចាលឈប់លែង ចោលទៀត ។
លោកបញ្ជាក់ទៀតថាយើងកំណត់ពី១ថ្ងៃទៅ២ថ្ងៃ បើមិនឃើញម្ចាស់មកដោះ ស្រាយនោះទេ លោកនឹងប្រគល់ឲ្យទៅ បសុព្យាបាលឬកុងស៊ីហើយ ។ លោកនឹង មិនយោគយល់ទៀតទេ ព្រោះនេះមិនមែនទើបតែជាលើកទី១ដែលបញ្ហាគោត្រូវម្ចាស់លែងឲ្យដើរយ៉ាងអនាធិបតេយ្យ ក្នុងក្រុង ស្ទឹងសែន ៕ មាស សុផាត