ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

ចែករំលែក៖

នៅព្រឹកថ្ងៃ ទី៨ ខែ មីនា ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ(អ.ស .ប) បានចេញសេចក្តីប្រកាសថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែរ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់ អ.ស.ប ។

សេចក្តីប្រកាសខាងលើរៀបចំឡើងដោយអាមេរិក ហើយ ត្រូវបានអង្គការ សហប្រជាជាតិ អនុម័តនៅក្នុងកិច្ចប្រជុំ បន្ទាន់មួយ ដែលមានការចូលរួមពីប្រទេសជាសមាជិកក្រុមប្រឹក្សា ក្នុងនោះមានទាំង ចិនផងដែរ បានអនុម័តគាំទ្រសកម្មភាពថ្កោលទោសកូរ៉េខាងជើងដែរ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងទៅលើសកម្មភាពបង្កឲ្យមានស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង នៅតំបន់ឧបទ្វីបកូរ៉េ ដែលភាគីកូរ៉េខាង ជើងជាអ្នកបង្កឡើង។ អង្គការសហប្រជា ជាតិបានព្រមានថា នឹងមានសកម្មភាពតឹង តែងជាងនេះទៅលើកូរ៉េខាងជើង ប្រសិន បើប្រទេសនេះនៅតែច ចេសរឹងរូសមានះ ទៀត។

កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបាន ថ្កោលទោស ទៅលើសកម្មភាពបំពានសេច ក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយបានបំផ្លាញសន្តិភាពស្ថិរភាពនៅ ក្នុងតំបន់របស់កូរ៉េខាងជើង ។ទន្ទឹមនឹង នោះ លោកក៏បានអំពាវនាវដល់រដ្ឋាភិ បាលទីក្រុងព្យុងយ៉ាង មិនត្រូវមានសកម្ម ភាពណាមួយបង ្កឲ្យតានតឹងជាងនេះ ឡើយ។

កាលពីព្រឹកថ្ងៃទី៦ខែមីនា កូរ៉េខាងជើង បានបាញ់មីស៊ីល៤គ្រាប់ចូលទៅកាន់តំបន់ សមុទ្រភាគខាងត្បូង ក្នុងពេលដែលអាមេរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួន។ កាំជ្រួចមីស៊ីលចំនួន៣បានធ្លាក់ចូលក្នុងតំបន់សមុទ្រប្រទេសជប៉ុន។

ក្រោយការបាញ់មីស៊ីល របស់កូរ៉េខាង ជើង បានធ្វើឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីល ការពារ ទំនើបTHAAD នៅក្នុងទឹកដីកូរ៉េ ខាងត្បូង។ ការដាក់មីស៊ីលការពារនៅទីនោះបានធ្វើឲ្យមាន ប្រតិកម្មយ៉ាងខ្លាំងពី ប្រទេសរុស្ស៊ី ពិសេសប្រទេសចិនតែម្តង។

ពាក់ព័ន្ធនឹងសកម្មភាពរបស់កូរ៉េខាងជើងនោះដែរ តាមរបាយការណ៍សម្ងាត់ មួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ច្បាស់ៗថា បើរបបក្រុងព្យុងយ៉ាងមានលទ្ធភាពអាចបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានក៏ដោយសារមានការគាំទ្រពីរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិមួយចំនួនដែរ។

របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិមិនបាននិយាយចំឈ្មោះរដ្ឋ មួយណាទេ តែគេដឹងថា អង្គការសហប្រជាជាតិចង់ចង្អុលចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង។ តាមពិត ទៅ ទីក្រុងប៉េកាំងបានព្យាយាមតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីរារាំងកុំឲ្យរបាយការណ៍មួយនេះចេញផ្សាយជាសាធារណៈ។ ការដែលចិនមិនចង់ឲ្យរបាយការណ៍មួយនេះបែកធ្លាយក៏ដោយសារថា ខ្លួនបាន ជាប់ចោទពីបទបានលេងបៀ ៤សន្លឹកនៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសរសេរច្បាស់ៗនៅក្នុងរបាយ ការណ៍នោះថា ការដែលកូរ៉េខាងជើងអាចបន្តធ្វើពាណិជ្ជកម្មជាមួយពិភពលោក មានលទ្ធភាពអាចចំណាយនៅក្នុងកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបក៏ដោយសារតែមានការគាំទ្រមួយភាគធំពីប្រទេសចិន។ តាមរបាយការណ៍ដដែល ចិនបានទទួលក្រុមអ្នកវិនិយោគ និងក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនក្នុងទឹកដីខ្លួន ហើយចិនបានដើរតួនាទីជាអាជ្ញាកណ្តាលនៅក្នុងការដោះដូរពាណិជ្ជកម្មរវាងក្រុម ហ៊ុនកូរ៉េខាងជើង និងក្រុមហ៊ុនបរទេស។

របាយការណ៍ដដែលឲ្យដឹងទៀតថា ទោះបីជាកូរ៉េខាងជើងបានទទួលទណ្ឌកម្មពីអន្តរជាតិបន្ថែមក្នុងឆ្នាំ ២០១៦ ក៏ដោយ ក៏របបកុម្មុយនិស្តមួយនេះអាចបន្តទទួលបានចំណូលពីគ្រប់ច្រក និងអាចបន្តលក់ ផលិតផលគ្រប់ប្រភេទទៅបរទេស។ អ្វីជា ការកត់សម្គាល់ របាយការណ៍នេះបានធ្វើឲ្យចិនទើសទាល់ចិត្តយ៉ាងខ្លាំង ព្រោះកន្លង មកក្រុងប៉េកាំងតែងតែបញ្ចេញប្រតិកម្ម មិនសប្បាយចិត្តចំពោះទង្វើសាកល្បង នុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរបស់កូរ៉េ ខាងជើង។ នៅពាក់កណ្តាលខែកុម្ភៈកន្លងទៅ និងដើម្បីបង្ហាញពីឆន្ទៈល្អរបស់ខ្លួន ចិនបានប្រកាសផ្អាកទិញរ៉ែធ្យូងថ្មពីកូរ៉េខាងជើង។

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតាន តឹងក្រោយពេលមានសកម្មភាពឌឺដងដាក់គ្នាជាបន្តបន្ទាប់ ។ ភាពតានតឹងថ្មីមួយទៀត រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនោះគឺការអូសទាញមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងក៏ដូចជាពលរដ្ឋឲ្យភៀសខ្លួនទៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង ។ ការ ជម្រុញឲ្យមានជនភៀសខ្លួនកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងតាមរយៈការផ្តល់ ប្រាក់ឧបត្ថម្ភ ដល់១លានវ័ន ឬ៨១៥០០០ អឺរ៉ូ ជារង្វាន់ដល់ពលរដ្ឋកូរ៉េខាងជើងណាដែលផ្តាច់ខ្លួនចេញពីរបបកុម្មុយនិស្តនេះ និងបានពាំនាំមកជាមួយនូវព័ត៌មាន សំខាន់ៗ ទាក់ទងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដ៏ឯកានេះ។

ការផ្តល់រង្វាន់ដល់ពលរដ្ឋកូរ៉េខាងជើង ផ្តាច់ខ្លួនមកចូលកូរ៉េខាងត្បូងបានអនុវត្តធ្វើតាំងពី២០ឆ្នាំមកហើយ។ គិតមកទល់ នឹងពេលនេះ រដ្ឋាភិបាលក្រុងសេអ៊ូល តែងផ្តល់រង្វាន់ ២០៤០០០អឺរ៉ូ ដល់ប្រជា ជនកូរ៉េខាងជើងដែលបានផ្តាច់ខ្លួនចេញពីព្យុងយ៉ាងមកចុះចូលនឹងសេអ៊ូល ជាមួយ ដំណឹងរសើបៗ។

ប៉ុន្តែនៅថ្ងៃនេះ ជាលើកទី១ដែលក្រុងសេអ៊ូលបានសម្រេចដំឡើងប្រាក់រង្វាន់ច្រើនជាងមុន។ នេះបើតាមកាសែតយ៉ុងហាប់កូរ៉េខាងត្បូង ដែលបានផ្សាយដោយការសែតនេះសរសេរបន្តថា ទឹកប្រាក់រង្វាន់ ដ៏សម្បើមនេះ នឹងត្រូវប្រគល់ឱ្យពលរដ្ឋ កូរ៉េខាងជើង ដែលអាចផ្តល់ព័ត៌មាន និង ចំណេះដឹង ទាក់ទងនឹងការពង្រឹងសន្តិសុខកូរ៉េខាងត្បូង។ ជាទូទៅ តម្លៃនៃប្រាក់រង្វាន់អាចប្រែប្រួលទៅតាមសារសំខាន់នៃព័ត៌មានដែលពួកគេទទួលបានតាមការពិត មានពលរដ្ឋកូរ៉េខាងជើង មិនតិចទេ ដែលចង់ផ្តាច់ខ្លួនចេញពីរបប កុម្មុយនិស្តផ្តាច់ការក្រុងព្យុងយ៉ាង ប៉ុន្តែ មានហេតុផលសំខាន់មួយក្នុងចំណោម មូលហេតុចម្បងៗ គឺបញ្ហាថវិកា!ពលរដ្ឋ កូរ៉េខាងជើងជាច្រើន រារែកចិត្តមិនចង់ផ្តាច់ ខ្លួនដោយព្រួយបារម្ភអំពីជីវភាពរស់នៅក្រោយពេលមកដល់ទឹកដីខាងត្បូង៕

north-korean (1) north-korean (3) north-korean (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print