ពិភពលោកនៅតែមានការរើសអើងស្ត្រីភេទ

ចែករំលែក៖

បើទោះបីពិភពលោករីកចម្រើនលើគ្រប់វិស័យ ហើយស្ត្រីមានសិទ្ធិទូលំទូលាយ ចូលរួមក្នុងឆាកនយោបាយ និងសកម្មភាពនានានៅលើពិភពលោកបានដូចបុរស ប៉ុន្តែនារីនៅមានការរើសអើងរងគំនាបពី វប្បធម៌ប្រពៃណី និងអំពើហិង្សាមានគ្រប់ រូបភាព។

ចំណុចទាំងនោះហើយទើបនៅថ្ងៃ ទី៨ ខែមីនា ដែលជាទិវានារីអន្តរជាតិ ក្រុម អង្គការ និងសមាគមការពារសិទ្ធិស្រ្តីលើ ពិភពលោកបានសហការគ្នារៀបចំឲ្យមានក្បួនកូដកម្មសកលនៅក្នុង៥០ប្រទេស និងក្នុងថ្ងៃតែមួយក្រោមប្រធានបទថា « មួយថ្ងៃគ្មានស្រ្តី »។ នេះជាលើកទី១ ដែលកូដកម្មសកលរបស់ស្រ្តីបានរៀបចំ ឲ្យមានឡើងនៅក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ សកម្មភាពខាងលើក្នុងគោលដៅប្រឆាំងអំពើហិង្សា និងការរើសអើងលើស្រ្តីរាប់តាំងពីអំពើហិង្សាក្នុងគ្រួសាររហូតដល់ការរើសអើងនៅក្នុងការងារ។

កម្មវត្ថុនៃការរៀបចំឲ្យមានកូដកម្មសកល របស់ស្រ្តីនៅក្នុង៥០ប្រទេសនាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនាថ្ងៃនេះ គឺចង់សម្តែង មតិប្រឆាំងនឹងអំពើហិង្សា និងការរើសអើងគ្រប់ប្រភេទដែលស្រ្តីបានទទួលនៅក្នុងជីវិត ប្រចាំ ថ្ងៃក្នុងសង្គម និងក្នុងគ្រួសារ។ ទន្ទឹម គ្នានេះ ក្បួនកូដកម្មសកលរបស់ស្រ្តីថ្ងៃនេះក៏ចង់កន្ត្រាក់អារម្មណ៍ពិភពលោកឲ្យយល់ពីតម្លៃរបស់ស្រ្តីនៅក្នុងសង្គម និងលើក តម្កើងសិទ្ធិស្រ្តីនៅក្នុងសង្គមការងារ ក៏ដូច ជាសង្គមគ្រួសារផងដែរ។

សូមជម្រាបថា កូដកម្មក្រោមទ្រង់ទ្រាយ ធំរបស់ស្រ្តីបានកើតមានដំបូងនៅក្នុង ប្រទេសអ៊ីស្លង់កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៥។ កាលណោះ មានស្រ្តីអ៊ីស្លង់ចន្លោះពី៩០ទៅ៩៥ភាគរយ បានធ្វើបាតុកម្មប្រឆាំងនឹងការងារទ្វេរបស់ស្រ្តី គឺការ ងាររកលុយចិញ្ចឹមគ្រួសាផង និងការងារផ្ទះផង៕

world (2) world (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print