ចិននឹងមានសកម្មភាពពង្រឹកសមត្ថភាពអាវុធនៅពេលដែលអាមេរិកបានបញ្ជូនអាវុធមកកៀកខ្លួន

ចែករំលែក៖

ក្រោយពេលដែលអាមេរិកបញ្ជូនអាវុធជាច្រើនចូលទៅកៀកប្រទេសចិន បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខប្រទេស ចិន ក៏ដូចជាផលប្រយោជន៍ក្នុងការគ្រប់ គ្រងតំបន់ដែលសម្បូរទៅដោយធនធាន ធម្មជាតិ ដូចជាសមុទ្រចិនភាគខាងត្បូងជា ដើម។ ចំណុចទាំងនោះហើយដែលចិនចាំបាច់ត្រូវតែ បង្កើនអាវុធរបស់ខ្លួនដើម្បីទប់ទល់នឹងហេតុការណ៍អាក្រក់កើតឡើង ជាយថាហេតុ។

សារព័ត៌មាន Globle Times បានផ្សាយនូវបទវិចារណកថាមួយថារដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនគួរតែបង់ថ្លៃចំពោះការដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូង ដូច្នេះចិនគួរតែបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន និង តាមដានយកចិត្តទុកដាក់បំផុតជាមួយនឹងសម្ពន្ធមិត្តរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយនេះ។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា អត្ថបទនៅក្នុងកាសែតជា រឿយៗជាទស្សនៈរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសំដៅទៅលើប្រព័ន្ធការពារ មីស៊ីល THAAD ដែលបានមកដល់មូល ដ្ឋានទ័ពអាកាស Osan នៅក្នុងប្រទេសកូរ៉េខាងត្បូងសប្តាហ៍នេះ៕

chinese

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print