ខេត្តកណ្តាល ៖ នារីថ្លង់និងគថែមទាំងមានសតិមិនគ្រប់ ត្រូវបានបុរសម្នាក់ចាប់រំលោភបានសម្រេចនៅក្នុងបន្ទប់ទឹក តែត្រូវឪពុកនារីរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សីកម្លាំងប៉ុស្តិ៍ ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨.០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឬស្សីលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
នារីរងគ្រោះឈ្មោះ មាន តុលា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមនុស្សគថ្លង់ មានជំងឺសរសៃប្រាសាទ ។ ចំណែកជនសង្ស័យឈ្មោះ ជ្រា បូផាន់ ហៅ សុខម៉ាញ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុ (ឃាត់ខ្លួន ) ។
នគរបាលប៉ុស្តិ៍ពុកប្ញស្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះដើរមកពីទិសខាងកើត ឯជនសង្ស័យបានជិះម៉ូតូមកពីទិសខាងត្បូងក៍ជួបគ្នា ជនសង្ស័យធ្វើដៃសញ្ញាស្រឡាញ់គ្នាដាក់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានងក់ក្បាលដាក់ជនសង្ស័យ ។ បន្ទាប់មកជនសង្ស័យបានដើរចូលបន្ទប់ទឹករបស់ខ្លួនហើយដើរចេញមកវិញ ពេលនោះជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ រួចជនសង្ស័យក៏ដើរចូលទៅក្នុងបន្ទប់ទឹកនោះដែរ ពេលចូលដល់ជនសង្ស័យបានចាប់ស្រាតខោជនរងគ្រោះ ហើយរំលោភសេពសន្ថវ:បានសម្រេចតែម្តង។
ហេតុការណ៍នេះក៏បានដឹងឮដល់ឪពុក ដោយសារបាត់កូនក៍ដើររកហើយឃើញនៅក្នុងបន្ទប់ទឹក ព្រមទាំងឃើញជនសង្ស័យដើរចេញពីក្នុងបន្ទប់ទឹកនោះ ។ ដោយមានការសង្ស័យឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតបានរំលោភសេពសន្ថវះលើជនរងគ្រោះប្រាកដមែន ៕
ស្អាងជ័យ