តុលាការកោះហៅព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូលបំភ្លឺលើកទី៣ តាមបណ្តឹងលោក ម៉ម សូណង់ដូ

ចែករំលែក៖

ភ្នំពេញ ៖ តុលាការបានកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ចូលបំភ្លឺលើកទី៣ នាព្រឹកថ្ងៃទី១៧ ខែមីនា ខាងមុខនេះ តាមបណ្តឹងរបស់លោកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។

ប្រភពព័ត៌មានបញ្ជាក់ថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

នាពេលកន្លងទៅ លោក ម៉ម សូណង់ដូ ថ្លែងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្កើតសេណារីយ៉ូមួយបង្ខូចកេរ្ដិ៍ឈ្មោះលោកនិងគណបក្ស ព្រមទាំងអ្នកគាំទ្រដែលការចោទប្រកាន់នេះមិនអាចទទួលយកបានឡើយ ។ លោកថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ និយាយតែផ្តេសផ្តាស ហើយគួរសឹកធ្វើនយោបាយឲ្យបានពេញលេញតែម្ដងទៅ ។

ក្នុងពាក្យបណ្ដឹង លោក ម៉ម សូណង់ដូ បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានផុសខ្សែវីដេអូមួយ ដែលបង្ហាញពីរូបព្រះអង្គ ដែលកំពុងថ្លែងអត្ថាធិប្បាយ វិភាគនយោបាយ និងសង្គម។ នៅក្នុងបទអត្ថាធិប្បាយនោះ ព្រះអង្គបានមានបន្ទូល ចោទមកលើរូបលោក និងភរិយា ថា “…បែរទៅជាតា ម៉ម សូណង់ដូ មកចរចាថ្លៃគ្នា សូមឲ្យប្រពន្ធគាត់ ឈរជាតំណាងរាស្ត្រ មុនគាត់ ហើយគាត់ចង់ចាំតំណែង ធំជាងនោះទៀត ប៉ុន្តែនៅក្នុងគណបក្សសង្គ្រោះជាតិ នៅពេលនោះ បានព្រមព្រៀងគ្នា ជួយជ្រោមជ្រែងឲ្យលោកតា ម៉ម សូណង់ដូ ទៅឈរជាតំណាងរាស្ត្រ ខេត្តក្រចេះ ប៉ុន្តែលោកតា ម៉ម សូណង់ដូ គាត់ចង់បានទាំងពីរ ប្រពន្ធផង ប្តីផង ហេតុដូច្នេះ គណបក្សសង្គ្រោះជាតិ មិនព្រម ទើបធ្វើឲ្យតា ម៉ម សូណង់ដូ អាក់អន់ស្រពន់ចិត្ត មិនចូលរួមក្នុងបក្សមួយរយៈ…ខ្សែវីដេអូនេះ បានរក្សាទុក នៅក្នុងគណនីហ្វេសប៊ុក របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ រហូតមកដល់សព្វថ្ងៃ” ៕  ដោយ៖ចេស្តា

...

71821433-abb1-4d57-a9a7-eb35892b4662 f9896494-7d09-451f-9987-a5c4d45f100e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print