បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ ជាក់ស្តែងស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦០៨កែងផ្លូវធ្វើថ្មី ក្រុមទី៤៨ ភូមិ១២ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ិញ វង្ស ហៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅចល័តតាមផ្ទះសំណាក់ មានស្រុកកំណើត ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន)។ ម៉ូតូ១គ្រឿងម៉ាកហុដាវេវ ពណ៌ស្លែ បិតខ្មៅនិងមួកសុវត្ថិភាព១ចាស់ ពណ៌ប្រផេះ (សម្រាប់លាក់ទុកគ្រឿងញៀន)។ – លុយខ្មែរចំនួន៦២៥០០រៀល និងទូរស័ព្ទចំនួន៣គ្រឿងចាស់(ម៉ាកNokia,ម៉ាក Samsung និងម៉ាកHIP)។

មន្ត្រីនគរបាលព្រហ្មទណ្ឌទណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះបង្រ្កាបជាក់ស្តែងដោយជួបប្រទះឃើញជនសង្ស័យកំពុងឈរធ្វើសកម្មភាពលក់គ្រឿងញៀនឃាត់ត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន០៥កញ្ចប់តូចលាក់ទុកនៅក្នុងមួកសវត្ថភាពក៏ឃាត់នាំខ្លួនមកអធិការដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស តារា

...

IMG_0182 IMG_0181

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print