ស្រវឹងស្រាបើករថយន្តមិនប្រយ័ត្នបុករថយន្តគេ ព្យាយាមបើករត់បុកឃឿនរង្វង់មូលក្រឡាប់បះកង់ឡើងលើ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចេញពីជប់លៀងផ្ទះមិត្តភក្តិទាំងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តវីហ្គូកំពុងចតដាក់ឥវ៉ានពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយបានព្យាយាមបើករត់ ក៏ជ្រុលទៅបុកឃឿនរង្វង់មូលវត្តភ្នំ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបង្កឱ្យនណារម្នាក់របួសនោះទេ ។

camery-1

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ មុខក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចប្រេស ខាងជើងផ្សាររាត្រី តាមបណ្តោយផ្លូវ១០៦ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៍ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-2435 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណះមកដល់ចំណុចកែងនឹង ផ្លូវលេខ១០៦ ក៏បានបត់ឆ្វេងដោយមិនបានបង្អង់ល្បឿន ក៏ជ្រុលទៅបុករថយន្ត តូយូតាវីហ្គូ កំពុងតែឈប់ដាក់ ឥវ៉ាន់ ពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាត ។

ប្រភពបន្តថា បន្ទាប់ពីបង្កហេតុ អ្នកបើករថយន្តបង្កបានព្យាយាមបើករថយន្ត រត់គេច ក៏ទៅបុកឃឿន រង្វង់មូលវត្តភ្នំថែមទៀត បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ប៉ុន្តែជាសំណាងល្អមិនបង្កឱ្យនណារម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តស្ទើរតែទាំងស្រុងតែប៉ុណ្ណោះ ។

ភ្លាមនោះ សមត្ថកិច្ចកំពុងប្រចាំការនៅជិតកន្លែងកើតហេតុ បានឃាត់ខ្លួនអ្នកបើករថយន្តនាំខ្លួនទៅបុស្តិ៍ នគរបាលរដ្ឋបាលវត្តភ្នំ ចំណែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយសាការបើកបរមិនបានប្រុងប្រយ័ត្ន និងប្រើប្រាសគ្រឿងស្រវឹងពេលកំពុងបើកបរ ម៉្យាងវិញទៀត បើកលឿនហួសច្បាប់កំណត់ បង្កគ្រោះថ្នាក់រួចហើយមិនទទួលខុសត្រូវថែមទៀត ទើបបានជាមានរឿងបែបនេះកើតឡើង ៕

camery-2

toyata-1

camery-3

...

ដោយ៖ ចាន់ធឿន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print