រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វុីលីពីនបានចេញបញ្ជាឲ្យកម្លាំងទាហានជើងទឹក បណ្តេញនាវារុករកប្រេងរបស់ចិនប្រសិនបើឃើញចូលមកតំបន់សមុទ្រ Benham ទៀតនោះ។
សារព័ត៌មាន Philstar កាលពីថ្ងៃទី១០ ខែមីនា បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិ ហ្វុីលីពីនលោក Delfin Lorenzana បាន ប្រកាសថា នាវារបស់ចិនមិនត្រឹមតែស្រាវ ជ្រាវពីធុនធានសមុទ្រនៅតំបន់សមុទ្រ កោះស្ការបូរ៉ូនោះឡើយគឺថែមទាំងរុករក ប្រេងនៅក្នុងតំបន់ Benham ឆ្នេរសមុទ្រ ភាគខាងកើតរបស់ហ្វីុលីពីនទៀតផង។
លោក Delfin Lorenzana បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ានីលកំពុងតែបារម្ភយ៉ាង ខ្លាំងចំពោះសកម្មភាពទាំងឡាយរបស់ចិន នៅសមុទ្រហ្វុីលីពីន។ លោកបានចេញ បញ្ជាឲ្យកម្លាំងទាហានជើងទឹកប្រសិនបើ ឃើញនាវារបស់ចិននៅតំបន់ Benham ត្រូវ តែបណ្តេញចេញពីដែនទឹករបស់ហ្វុីលីពីន។
កាលពីឆ្នាំ២០១៦ នាវាស្រាវជ្រាវរុករក របស់ចិនក៏បង្ហាញវត្តមាននៅក្នុងតំបន់ ខាងលើផងដែរ ក្នុងនោះមាននាវាជំនួយ សម្រាប់នាវាស្រាវជ្រាវចតនៅទីនោះរាប់ ខែដោយទាហានហ្វុីលីពីនមិនមានធ្វើសកម្ម ភាពអ្វីតបតឡើយ។
រដ្ឋាភិបាលទីក្រុងម៉ានីលបានចាត់ទុក ចិនស្រាវជ្រាវរុករកនៅបាតសមុទ្រតំបន់ Benham គឺក្នុងគោលដៅរកកន្លែងលាក់ខ្លួន សម្រាប់នាវាមុជទឹករបស់ប្រទេសនេះ។ តំបន់សមុទ្រ Benham គឺជាទីតាំងដែលមាន ធនធានធម្មជាតិដ៏សម្បូរបែប។ នៅឆ្នាំ ២០១២ គណៈកម្មាធិការស្តីពីព្រំដែនរបស់ អង្គការសហប្រជាជាតិបានទទួលស្គាល់ តំបន់ Benham គឺជាទឹកដីរបស់ហ្វីលីពីនមិន អាចប្រកែកបានឡើយ។ រដ្ឋាភិបាលទីក្រុង ម៉ានីលបានប្រឆាំងនឹងសកម្មភាពរបស់ ចិនតាមរយៈកិច្ចការបរទេស ប៉ុន្តែភាគីចិនបានច្រានចោលការចោទប្រកាន់របស់ ហ្វុីលីពីន។ បើទោះបីបែបណាក្តីហ្វុីលីពីន នៅតែប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ ចិនតាមរយៈកិច្ចការបរទេស។
មានតែអាមេរិកទេទើបរារាំងចិនមិនឲ្យគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង
លោក Delfin Lorenzana បញ្ជាក់ទៀត ថា សកម្មភាពរបស់ចិននៅសមុទ្រចិនភាគ ខាងត្បូងនោះមានតែអាមេរិកប៉ុណ្ណោះទើប អាចរារាំងបាន។ លោកបន្តទៀតថា កាល ពីឆ្នាំ២០១៦ ចិនក៏បានឡើងគម្រោងបង្កើត កោះសិប្បនិមិត្តខុសច្បាប់នៅតំបន់សមុទ្រ Scarborough ប៉ុន្តែបានអាមេរិកជួយរារាំង។
កាលពី ខែឧសភា ឆ្នាំ២០១៦ អាមេរិក បានដាក់គំនាបចិនមិនឲ្យសាងសង់កោះ សិប្បនិមិត្តនៅតំបន់កោះលិចទឹកស្ការបូរ៉ូ។ លោក Delfin Lorenzana បញ្ចាក់ទៀតថា ពេលនោះលោកទទួលបានរបាយការណ៍ ពីអាមេរិកថា ចិនមានគម្រោងបង្កើតកោះ សិប្បនិមិត្តនៅតំបន់សមុទ្រប្រជុំកោះស្ការ បូរ៉ូ តែអាមេរិកព្រមានថា មិនត្រូវធ្វើបែប នេះឡើយ។
កាលពីចុងសប្តាហ៍កន្លងមក លោក Delfin Lorenzana និងមន្ត្រីយោធាជាន់ ខ្ពស់២នាក់ទៀតត្រូវបានអាមេរិកអញ្ជើញ ឲ្យធ្វើទស្សនកិច្ចនៅលើនាវាផ្ទុកយន្តហោះ អាមេរិក USS Carl Vinson ដែលចូលរួម យាមល្បាតនៅសមុទ្រចិនភាគខាងត្បូង។
ដូចអ្វីដែលរដ្ឋមន្ត្រីការពារជាតិហ្វុីលីពីន បានលើកឡើង គឺមានតែអាមេរិកប៉ុណ្ណោះ ទើបអាចរារាំងចិនពង្រឹងអំណាចគ្រប់គ្រង សមុទ្រចិនភាគខាងត្បូងបាន។ កន្លងមក ថ្មីៗប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា នៅពេលដែលចិនបានហាម ប្រាមប្រទេសដទៃទៀតចូលទៅកាន់កោះ មានវិវាទអាមេរិកក៏នឹងហាមចិនចូលទៅ កាន់ទីនោះដែរ។
ជាមួយគ្នានេះដែរអាមេរិកនឹងបង្កើន វត្តមានយោធាកាន់តែច្រើនឡើងនៅតំបន់ សមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត ដែលមានវិវាទ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួននៅទីនោះ និងទប់ស្កាត់មហិច្ឆតា របស់ចិននៅក្នុងតំបន់។
ពាក់ព័ន្ធនឹងករណីនោះដែរ កន្លងមក លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី (Wang Yi) បានប្រកាសថា ចិននិងអាមេរិក ដែល ជាមហាអំណាចពិភពលោកនឹងត្រូវខាត បង់ច្រើនខ្លាំងដូចគ្នា ប្រសិនបើពីរនាក់នេះ មានជម្លោះនឹងគ្នានោះ។ សេចក្តីថ្លែងនេះ ធ្វើឡើងក្នុងខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងដំឡើងពាក្យព្រមានជុំវិញជម្លោះនៅ ក្នុងសមុទ្រចិនខាងត្បូង។
“គ្រប់ឥស្សរជននយោបាយដែលហ្មត់ ចត់ សុទ្ធតែដឹងយ៉ាងច្បាស់អំពីផលវិបាក នៃជម្លោះជាយថាហេតុណាមួយរវាងចិន នឹងអាមេរិក!” នេះការគូសបញ្ជាក់របស់ លោក វ៉ាង យី ប្រមុខការទូតចិន ដែលកំពុង បំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលី។ លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រទេស ទាំងពីរ(ចិននិងអាមេរិក)នឹងខាតបង់ និង មិនអាចបណ្តោយខ្លួនឲ្យមានជម្លោះនឹងគ្នា បានទេ។ ចិននិងអាមេរិកបានលះបង់ និង ឆ្លងកាត់ឧបសគ្គព្រមទាំងការលំបាកច្រើន ណាស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុង ក្រោយនេះ។
ប៉េកាំងបានបង្ហើរសម្តីបែបនេះក៏ព្រោះ តែរដ្ឋបាលលោក ដូណាល់ ត្រាំ គ្រាន់តែ បានឡើងចូលកាន់តំណែងភ្លាមបាន បង្ហោះសារព្រមានចិនក្នុងវិបត្តិនៅសមុទ្រ ចិនខាងត្បូងដោយអះអាងថាអាមេរិកនឹង ការពារប្រយោជន៍អន្តរជាតិ។ ប្រមុខការ ទូតអាមេរិកថ្មីបានគំរាមបិទខ្ទប់ផ្លូវមិនឱ្យ ចិនអាចទៅដល់កោះជាប់ជម្លោះ។ ចំណែក រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ប្រជុំកោះសេនកាគូនៅសមុទ្រចិនខាង កើត ដែលគ្រប់គ្រងដោយជប៉ុន និងទាម ទារដោយប៉េកាំង ស្ថិតនៅក្នុងការការពារ របស់សម្ពន្ធយោធាអាមេរិក-ជប៉ុន។
ក្រោយជំនួបជាមួយសមភាគីចិនប្រមុខ ការទូតអូស្ត្រាលីបានអំពាវនាវឱ្យប៉េកាំង ដើរតួនាទីជាអ្នកទទួលខុសត្រូវ និងគោរព សណ្តាប់ធ្នាប់ក្នុងសមុទ្ទចិនខាងត្បូងតាម គោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។
សូមរំលឹកថា ចិនដែលជាប់ជម្លោះជាមួយ ប្រទេសជិតខាង ដូចជាហ្វុីលីពីន វៀតណាម ប៊្រុយណេ ម៉ាឡេស៊ី ដណ្តើមគ្រប់គ្រងសមុទ្រ ចិនខាងត្បូងមួយភាគធំ ហើយដើម្បីបញ្ជាក់ អំពីបូរណភាពនេះ ចិនបានពង្រីកប្រជុំកោះ សាងសង់កំពង់ផែ និងចំណតយន្តហោះ។ ចិនក៏ទំនងជាបានបន្តសាងសង់នៅលើ កោះតូចៗជាប់កៀកព្រំដែនហ្វុីលីពីនទៀត នេះបើតាមការឲ្យដឹងរបស់ក្រុងម៉ានីល កាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ ម៉ែវ សាធី