ឃាត់បុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីយកកាំបិតចាក់បុរសម្នាក់ចំពោះបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបុរសវ័យចំណាស់ម្នាក់បានវាយហើយយកកាំបិតមកចាក់ចំពោះ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងែទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខ ផ្ទះលេខ១៧E0z ផ្លូវលេខ១៨២ ផ្លូវឌឿងហែម ក្រុម៤ ភូមិ៧ ក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សន ស្រឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរយាមម៉ូតូ២៤ម៉ោង ស្នាក់នៅផ្ទះលេខ ១៥៦E3 ផ្លូវ១០៧ ក្រុម២០ ភូមិ៤ ក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

ចំណែកជនរងគ្រោះ ឈ្មោះ ឈុន សុភាព ហៅពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៥E3z ផ្លូវ១៨២ ក្រុម៤១ ភូមិ៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះ បានជូនមិត្តភក្តិទៅយកម៉ូតូនៅកន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យកំពុងអង្គុយផឹកស្រា ពុំយកម៉ូតូឲ្យ ពេលនោះជនរងគ្រោះ បានបង្កហិង្សាទៅលើជនសង្ស័យ ស្រាប់តែជនសង្ស័យ បានយកកាំបិតមកចាក់ចំពោះចំហៀងខាងឆ្វេងជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ។

ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញចាប់ទើបប្រគល់ជូនសមត្ថកិច្ចចបុ៉ស្តិ៍អូរឫស្សី៤ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកប៉ុស្តិ៍អូរឫស្សី៤នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print