បុរសម្នាក់ជិះម៉ូតូបុកដំថ្មហោះដួលអូសជាង៣០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកដំថ្មដែលសេសសល់ពីការដ្ឋានដាក់លូនៅតាមផ្លូវភ្នំពេញហាណូយ បានដួលអូសជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងជើងច្រកចូលហ្គ្រេនភ្នំពេញ១០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅនឹងខ្លួនជនរងគ្រោះរកឃើញកាតគ្រីរថយន្តមួយសន្លឹកដែលមានឈ្មោះជា ច័ន្ទពិសិទ្ធ មានទីលំនៅផ្ទះលេខ១៥៦ហ្ស៊ីត ផ្លូវលេខ១៥៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ដែលមានបញ្ជាក់ម៉ាករថយន្ត KIA VISTO ពណ៌ពាក់ស្លាកលេខ2U-3370 ប៉ុន្តែមិនដឹងច្បាស់ថាជារបស់ជនគ្រោះពិតនោះទេ ព្រោះអាចទិញតពីម្ចាស់ដើម។

តាមប្រភពពីអ៊ុំស្រីម្នាក់ដែលគាត់ជិះកង់បីមកពីក្រោយឃើញហេតុការណ៍បានឲ្យដឹងថា គាត់បានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ស្លាកលេខបាត់ដំបង1G-6016 ជិះក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះជនរងគ្រោះបានរេចង្កូតទៅស្តាំដៃទៅបុកនឹងដុំថ្មធំមួយបណ្ដាលឲ្យម៉ូតូហោះដួលអូសជនរងគ្រោះជាមួយម៉ូតូជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមៗមួយរំពេច។

ក្រោយមកក៏មានសន្តិសុខ២នាក់យាមច្រកចូលហ្គ្រេនដើរមកមើលនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យមកពិនិត្យនៅកន្លែងកើតហេតុ និងហៅរថយន្តសាមុយដឹកសពយកតម្កល់នៅវត្តទឹកថ្លា ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខ ដើម្បីរង់ចាំប្រគល់ឲ្យសាច់ញាតិវិញ៕ តុង សីហា

...

tong (4) tong (5) tong (2) tong (1) tong (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print