លោកតាអាយុ៧០ឆ្នាំជិះម៉ូតូបត់ឆ្លងផ្លូវត្រូវក្មេងស្ទាវបើកម៉ូតូបុករងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

កណ្តាល៖ លោកតាអាយុ៧០ឆ្នាំម្នាក់ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវត្រូវក្មេងស្ទាវបើកម៉ូតូបុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១១០ ត្រង់ចំណុចខាងមុខភូមិគ្រឹះឯកឧត្តម គន់ គីម ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះ សេង សម្បត្តិ អាយុ៧០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខឃ.7752-កណ1 ។ ចំណែកឯក្មេងស្ទាវឈ្មោះ ជាតិ ម៉េងជូរ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិដីទ្បូត៍ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ប្រភពដដែលបានបន្តថា  នៅមុនពេលកើតហេតុសាក្សីបានឃើញលោកតារងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីកើតទៅលិច ខណៈជិះដល់ចំណុចកើតហេតុលោកតារងគ្រោះបានកាច់ចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក្មេងស្ទាវជិះម៉ូតូមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងសងខាងតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរៀងៗខ្លួន ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរក្រុងតាខ្មៅ ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...

kdal (4) kdal (3) kdal (2) kdal (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print