កំពុងផ្សារធុងស៊ីទែនប្រេងម៉ាស៊ូតរថយន្តផ្ទុះឆេះរោលមុខដៃជើងរបួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាងផ្សារម្នាក់និងម្នាក់ទៀតជាម្ចាស់ធុងសាំងរថយន្ត ខណៈពេលកំពុងផ្សារធុងស៊ីទែនប្រេងដោយសារមានប្រេងម៉ាស៊ូតនៅដក់សល់សើមក្នុងធុង់បន្តិចបន្ទួចបណ្តាលឱ្យក្តៅផ្ទុះឆេះបែករហែចឆេះរោលរលាកដៃជើងនិងឆេះសក់ពេញមុខម៉ាត់រងរបួសស្រាលទាំង០២នាក់កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ខែមិនាឆ្នំា២០១៧ស្ថិតតាមបណ្តោយផ្លូវម៉ុងរិទ្ធីនៅចំណុចផ្ទះគ្មានលេខយីហោ(សៅសុផាន់និត្ត)ជាងផ្សារស្ពាន់ធុងទឹករថយន្តនៅក្នុងភូមគង្គាផុសសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ ។

ជាងផ្សាររងគ្រោះមានឈ្មោះសៅសុផាន់និត្តភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងផ្សារស្ពាន់ធុងទឹករថយន្តរងរបួសស្រាលស្នាក់នៅកើតហេតុខាងលើ។ចំណែកឯម្ចាស់ធុងប្រេងសាំងរថយន្តដែលយកមកឱ្យជាងជួសជុលរងរបួសស្រាលមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅជនម្ចាស់ធុងប្រេងសាំងបានយកមកឱ្យជាងផ្សារស្ជិតកំុឱ្យលិចខណៈពេលកុំពុងផ្សារដោយមានប្រេងម៉ាស៊ូតដក់សល់សើមនៅក្នុងធុងបណ្តាលឱ្យក្កៅខ្លាំងឡើងផ្ទុះឆេះបែករហែចឆេះរោលរលាកដៃជើងមុខម៉ាត់និងសក់ក្បាលរងរបួសក្បាលក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋជួយដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីពេទ្យឯជនផងដែរ ៕ អារុណរះ

06312f3b-f231-4dfe-9530-498d22dad9ed

...

06312f3b-f231-4dfe-9530-498d22dad9ed  a64bf979-f6de-4810-b97a-4fdc00373579

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print