មានបំណងចង់លួចម៉ូតូរបស់គេ ត្រូវម្ចាស់ផ្ទះតាមទាន់នាំគ្នាវាយ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូតាមទាន់ ពេលដែលមានបំណងចង់លួចម៉ូតូរបស់គេ ។ ប៉ុន្តែត្រូវម្ចាស់ម៉ូតូនឹងប្រជាពលរដ្ឋនៅទីនោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនហើយនាំគ្នាវាយទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោ២ នឹង១០នាទីរសៀល ថ្ងែទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម  សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ៖ កែវ ស្រ៊ុន ភេទ:ប្រុស អាយុ:៣១ឆ្នាំ មុខរបរ:ស្នាក់នៅមិនពិតប្រាកដ ។

យោងតាមប្រភពព៌ត៌មានពីម្ចាស់ម៉ូតូបានអោយដឹងថា៖ មុនពេលកើតហេតុគាត់បានទុកម៉ូតូមួយគ្រឿងម៉ាកគុបតឿ ពណ៍ស ពាក់ស្លាក លេខភ្នំពេញ1AM.1596នៅខាងក្រៅផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពមានបំណងចង់លួចមូ៉តូរបស់គាត់ ពេលនោះគាត់ឃើញទាន់ក៏ស្រែកហៅអ្នកជិតខាងដើម្បីតាមចាប់ជនសង្ស័យកុំអោយរត់រួច ហើយក៏ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍មិត្តភាពនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

...

g1 g2 g3 g4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print