Michael Essien អតីតខ្សែបម្រើក្លិបធំៗ Chelsea, Real Madrid និង AC Milan ផ្លាស់ទៅលេងនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ខ្សែបម្រើ Michael Essienអតីតកីឡាករ របស់ក្លិបធំៗដូចជាChelsea, Real Madrid និង AC Milanបានសម្រេចចិត្តផ្លាស់ទៅលេងនៅក្នុងក្លិបPersib Bandung របស់ ប្រទេសឥណ្ឌូនេស៊ី ។

កីឡាករវ័យ៣៤ឆ្នាំសញ្ជាតិហ្គាណានេះពុំមានក្លិបលេងចាប់តាំងពីចាកចេញពីក្រុម Panathinaikos របស់ក្រិកកាលពីចុង រដូវកាលមុន។ គាត់ធ្លាប់ទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល៩ឆ្នាំនៅក្នុងក្លិបតោខៀវ Chelsea ដោយឈ្នះពាន Champions League ម្តង, ជើងឯកអង់គ្លេស Premier League ២ដងនិងអង់គ្លេស FA Cups៤ដង។

Michael Essien ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហ្គាណាចំនួន៥៨លើកនិងបានលេងនៅក្នុងកម្មវិធី World Cup ចំនួន២ដងផងដែរមុនពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០១៤ ៕ ដេវីត

...

Michael (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print