រលំដើមឈើមួយដើមនៅលើផ្លូវព្រះសីហនុ បណ្ដាលឲ្យខូចខាតរថយន្ដ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នេះចេះវាដួលលើរថយន្ត បើសិនជារថយន្តបុកវិញមិនដឹងថា អស់លុយប៉ុន្មាននោះទេ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០ល្ងាច ថ្ងែទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលដែលមានខ្យល់ខ្លាំង ស្រាប់តែធ្វើឲ្យរលំដើមឈើមួយដើមនៅលើផ្លូវព្រះសីហនុ បណ្ដាលឲ្យខូចខាតរថយន្ដ៣គ្រឿងយ៉ាងដំណំ ។ ប្រជាពលរដ្ឋអះអាងថា ហេតុការណ៍នេះ បើសិនជារថយន្តបុកដើមឈើវិញ មិនដឹងថា ត្រូវបង់លុយសងឲ្យសាលាក្រុងប៉ុន្មាននោះទេ ប៉ុន្តែករណីនេះ មិនដឹងថា សាលាក្រុងជាអ្នកទទួលខុសត្រូវដែរឬយ៉ាងណាទេ ។

ក្រោយកើតហេតុ ម្ចាស់រថយន្ដទាំង៣គ្រឿង បានត្រឹមហួសចិត្តហើយត្រឡប់ទៅផ្ទះរៀងខ្លួន៕ ស រស្មី

...

gy (6) gy (1) gy (4) gy (5) gy (2) gy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print