នគរបាលចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ រស់នៅនិងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ស្ថិតនៅសិប្បកម្មឈើមួយកន្លែង ផ្លូវលេខ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេរនេះដឹងនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ជាក់ស្តែងឃាត់ជនជាតិវៀតណាម១០នាក់ ក្នុងនោះស្រីម្នាក់ រស់នៅនិងធ្វើការខុសច្បាប់ ។

បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕ ស រស្មី

...

gy (2) gy (1) gy (5) gy (3) gy (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print